
ភ្នំពេញ ÷ទីតាំងល្បែងសុីសង មួយកន្លែង បើកទទួលភ្ញៀវចូលលេងយ៉ាងគគ្រឺក គគ្រេង ហាក់មិនខ្លាចញញើតនិងសមត្ថកិច្ច សោះឡើយ ដែលមានទីតាំង ខាងលើ ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ៩០ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ពលរដ្ឋបានស្នើរអោយសារព័ត៌មាន ជួយធ្វើការផ្សព្វផ្សាយ និងសំណូមពរដល់លោក ឧត្តមសេនីយ៍ឯក ជួនណារិនស្នងការនគរបាលរាជធានីពេញ លោក ជា ខេមា អភិបាលខណ្ឌដូនពេញ និងលោក ទៀង ចន័សា អធិការខណ្ឌដូនពេញ ជួយចុះពិនិត្យទីតាំងខាងលើនេះផង ដើម្បីរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងនោះផង ជាពិសេសរក្សានៅពាក្យស្លោក ភូមឃុំមានសុវត្ថិភាព គ្មានអំពើឆក់ ប្លន់និងករណីផ្សេងៗទៀត ៕







