គេហទំព័រ ចាស់ www.bst-hotnews.com ប្តូទៅគេហទំព័រ ថ្មី www.rithc-tvonline.com.kh

 

រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ BST "www.bst-hotnews.comដំណើការតាមប្រកាសលេខ ០២២ ប្រក.ម.ព ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣មានអាសយដ្ឋានផ្ទះលេខ ១០ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សមាជិកចំនួន៤៩៦នាក់ បន្ថែមទៀត ត្រូវបានគណបក្សប្រជាជនកម្ពុជា សម្រេចបញ្ចូលទៅក្នុង គណៈកម្មាធិការកណ្តាលគណបក្ស បន្ទាប់ពីបោះឆ្នោតនៅល្ងាចថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣នេះ។ ការបន្ថែមសមាជិកថ្មីជិត៥០០នាក់នេះ ធ្វើឱ្យ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច មានសមាជិកសរុបរហូតដល់ ១.៣១២រូប

សមាជិកចំនួន៤៩៦នាក់ បន្ថែមទៀត ត្រូវបានគណបក្សប្រជាជនកម្ពុជា សម្រេចបញ្ចូលទៅក្នុង គណៈកម្មាធិការកណ្តាលគណបក្ស បន្ទាប់ពីបោះឆ្នោតនៅល្ងាចថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣នេះ។ ការបន្ថែមសមាជិកថ្មីជិត៥០០នាក់នេះ ធ្វើឱ្យ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច មានសមាជិកសរុបរហូតដល់ ១.៣១២រូប។ 

ថ្ងៃនេះពិតជាថ្ងៃដ៏វិសេសវិសាលបំផុត សម្រាប់យើងខ្ញុំទាំង ៤៩៦ រូប ដែលមានមហាកិត្តិយសដ៏ឧត្តុង្គឧត្តម ដោយត្រូវបានអង្គមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសបោះឆ្នោតគាំទ្រ បំពេញបន្ថែមយើងខ្ញុំទាំងអស់គ្នាជាសមាជិក សមាជិកា គណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា នៅថ្ងៃនេះ។ ក្នុងនាមឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណៈកម្មាធិការកណ្តាល ទើបជាប់ឆ្នោតថ្មី ខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតប្រកបដោយភក្តីភាពស្មោះស្ម័គ្រគោរពជូនចំពោះ សម្តេចប្រធានគណបក្ស, សម្តេចប្រធានកិត្តិយសគណបក្ស, សម្តេចអនុប្រធានគណបក្ស, សម្តេច ឯកឧត្តម លោកជំទាវសមាជិក សមាជិកាគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល សមាជិក សមាជិកា​ គណៈកម្មាធិការកណ្តាល និងសមាជិក សមាជិកានៃអង្គមហាសន្និបាតវិសាមញ្ញទាំងមូល ដែលបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តចំពោះយើងខ្ញុំទាំងអស់គ្នា។​ 












សេចក្តីទុកចិត្ត​និងជំនឿជឿជាក់ ដែលមហាសន្និបាតផ្តល់នេះ ជាការផ្តល់កិត្តិយសដ៏ឧត្តុង្គឧត្តមនិងការផ្តល់ទំនួលខុសត្រូវដ៏សំខាន់មួយបន្ថែមទៀតដល់យើងខ្ញុំទាំងអស់គ្នា ដែលជាសមាជិក​ សមាជិកា គណបក្សប្រជាជនកម្ពុជា​ដើម្បីចូលរួមចំណែកដឹកនាំការងារគណបក្ស ការពារគណបក្ស ការពារសមិទ្ធិផលគណបក្ស បម្រើជាតិនិងប្រជាជន​ តាមស្មារតីនៃលក្ខន្តិកៈ​បក្ស និងសេចក្តីសម្រេច​នានា ដោយអនុវត្តស្របតាមកម្មវិធីនយោបាយ​ និងគោលនយោបាយដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំប្រកបដោយទេពកោសល្យ គតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ ​និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ​​ ហ៊ុន​ សែន ប្រធានគណបក្ស។

إرسال تعليق

أحدث أقدم