គេហទំព័រ ចាស់ www.bst-hotnews.com ប្តូទៅគេហទំព័រ ថ្មី www.rithc-tvonline.com.kh

 

រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ BST "www.bst-hotnews.comដំណើការតាមប្រកាសលេខ ០២២ ប្រក.ម.ព ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣មានអាសយដ្ឋានផ្ទះលេខ ១០ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

 

ភ្នំពេញ ៖ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញឃាត់ខ្លួនជនសង្ស័យ ៣នាក់ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ។

កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ២និង៣០នាទី ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ៣នាក់ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើកាំបិតផ្គាក់ ,កាំបិតប៉័ងតោ,ដងឆ័ត្រ និងដំបងឬស្សី កាប់ និងវាយជនរងគ្រោះបណ្តាលឲ្យរងរបួស និងខូចខាតទ្រព្យសម្បត្តិ) ចំនួន ០២ ករណី ។

ករណីទី១ ក្រុមជនសង្ស័យប្រើប្រាស់ដងឆ័ត្រ និងដំបងឫស្សីព្រួតគ្នាវាយជនរងគ្រោះបែកក្បាលរងរបួស និងវាយម៉ូតូបណ្តាលឲ្យខូចខាត ចំនួន ០១គ្រឿង) នៅចំណុចផ្លូវបំបែកជាបួន ផ្លូវ២៨គ្រួសារ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ០៣ និង ៣០ នាទី ។

ករណីទី២ ក្រុមជនសង្ស័យប្រើកាំបិតប៉័ងតោ,កាំបិតផ្គាក់ និងដំបងគ្រលាស់ព្រួតគ្នាកាប់ និងវាយលើជនរងគ្រោះបណ្តាលឲ្យត្រូវចំកណ្តាលក្បាលរយៈហូរឈាម ,ត្រូវគុម្ពត្រចៀកឆ្វេង,ចំឆ្អឹងជំនីខាងឆ្វេងនិងចង្កេះខាងស្តាំរងរបួសជាទម្ងន់) នៅចំណុចផ្លូវបំបែកជាបួនប្រឡាយទឺកស្អុយ ផ្លូវលំ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ១៧ និង ១៥ នាទី ។

ជនសង្ស័យ ១-ឈ្មោះ នួន ចំណាន ហៅ ណាន់ ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះមិនចាំលេខ ផ្លូវមិនចាំលេខ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ។ ២-ឈ្មោះ វ៉ើន ដាវីន ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះជួល ផ្លូវលេខ២០០២ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ។ ៣-ឈ្មោះ កុល ពិសី ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះលេខ៤ ផ្លូវលេខ៦០៤ ភូមិ០៧ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ -មុខរបរ សិស្ស ។

វត្ថុតាងមាន៖ -ដែកដងឆត្រ័ ចំនួន ០២ដើម -ដំបងឬស្សី ចំនួន ០១ដើម -កាំបិតបុ័ងតោ ចំនួន ០២ដើម -កាំបិតផ្គាក់ ដងឈើ ចំនួន ០១ដើម -រណា ចំនួន ០២ដើម ។

ជនសង្ស័យ និងវត្ថុតាង ការិយាល័យកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕




Post a Comment

Previous Post Next Post