គេហទំព័រ ចាស់ www.bst-hotnews.com ប្តូទៅគេហទំព័រ ថ្មី www.rithc-tvonline.com.kh

 

រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ BST "www.bst-hotnews.comដំណើការតាមប្រកាសលេខ ០២២ ប្រក.ម.ព ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣មានអាសយដ្ឋានផ្ទះលេខ ១០ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានទទួលជួបពិភាក្សាការងារជាមួយ លោក សំ កុសល នាយកប្រតិបត្តិសារព័ត៌មានបក្សីមេឌា

 

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានទទួលជួបពិភាក្សាការងារជាមួយ លោក សំ កុសល នាយកប្រតិបត្តិសារព័ត៌មានបក្សីមេឌា នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងព័ត៌មាន ។

   ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍លើកឡើងថា នៅលើបរិបទនៃការផ្លាស់ប្តូរប្រពន្ធ័ផ្សព្វផ្សាយបុរាណ និងប្រពន្ធ័ផ្សព្វផ្សាយទំនើប នាពេលបច្ចុប្បន្ននេះ ជម្រើសរបស់ប្រជាពលរដ្ឋមានច្រើនប្រភេទនៃខ្លឹមសារ ។ កាលពីមុននៅក្នុងបរិបទនៃប្រពន្ធ័ផ្សព្វផ្សាយបុរាណ យើងជាអ្នកកំណត់ខ្លឹមសារអោយសាធារណជនស្តាប់ និងអាន តែពេលមានការរីកចំរើនប្រពន្ធ័បច្ចេកវិទ្យា ហើយនិន្នាការប្រពន្ធ័ផ្សព្វផ្សាយទំនើបបានដើរតូនាទីសំខាន់ ហើយប្រជាពលរដ្ឋបានពឹងលើប្រពន្ធ័ផ្សព្វផ្សាយទំនើប ក្នុងការទទួលព័ត៌មាន នោះគឺមានជម្រើសផ្សេងៗក្រៅអំពីការពឹងលើប្រភពតែមួយនៃប្រពន្ធ័ផ្សព្វផ្សាយបុរាណ ។

إرسال تعليق

أحدث أقدم