គេហទំព័រ ចាស់ www.bst-hotnews.com ប្តូទៅគេហទំព័រ ថ្មី www.rithc-tvonline.com.kh

 

រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ BST "www.bst-hotnews.comដំណើការតាមប្រកាសលេខ ០២២ ប្រក.ម.ព ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣មានអាសយដ្ឋានផ្ទះលេខ ១០ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ក្រោយពីបានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំនិងប្រកាសក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងបែងចែកសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ

 
ក្រោយពីបានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំនិងប្រកាសក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងបែងចែកសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ រួចមក នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្រ្តីជាប់កិច្ចសន្យា នៃមន្ទីរព័ត៌មានខេត្តក្រចេះ ។

   តាមរបាយការណ៍លើកឡើងរបស់ លោកស្រី ណៃ ធីតា ប្រធានមន្ទីរព័ត៌មានខេត្តក្រចេះ បានអោយដឹងពីដំណើរការផ្សាយក្នុងខេត្ត មានស្ថានីយ៍វិទ្យុ ៦ ស្ថានីយ៍ ផ្សាយផ្ទាល់ ៤ ស្ថានីយ៍ ផ្សាយបន្ត ២ ស្ថានីយ៍ ទូរទស្សន៍ ៦ ស្ថានីយ៍ អង្គភាពគេហទំព័រ ២ អង្គភាព ។

  ស្នាក់ការអង្គភាពសារព័ត៌មាន មាន ២ ស្នាក់ការ អ្នកសារព័ត៌មានដែលចុះបញ្ជីនៅមន្ទីរព័ត៌មានខេត្ត មាន ១៨ អង្គភាព និងមានភ្នាក់ងារយកព័ត៌មាន ២៦ នាក់ ។

إرسال تعليق

أحدث أقدم