គេហទំព័រ ចាស់ www.bst-hotnews.com ប្តូទៅគេហទំព័រ ថ្មី www.rithc-tvonline.com.kh

 

រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ BST "www.bst-hotnews.comដំណើការតាមប្រកាសលេខ ០២២ ប្រក.ម.ព ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣មានអាសយដ្ឋានផ្ទះលេខ ១០ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ ដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការកែសម្រួលតួនាទី និងភារកិច្ចរបស់ប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិ និងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិទាំងអស់។

 នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ ដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការកែសម្រួលតួនាទី និងភារកិច្ចរបស់ប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិ និងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិទាំងអស់។ 

កិច្ចប្រជុំនេះដែរ​ ក៏មានការអញ្ជេីញចូលរួម​ ឯកឧត្តម លោកជំទាវ អគ្គនាយករងអន្តោប្រវេសន៍ ព្រមទាំងលោកអនុប្រធាននាយកដ្ឋានច្រកទ្វារទី១ និងនាយកដ្ឋានច្រកទ្វារទី២ និងមន្រ្តីជំនាញពាក់ព័ន្ធ ។

ឯកឧត្ដម​ ឧត្តមសេនីយ៍​ឯក​ សុខ​ វាសនា​ ក៏បានណែនាំឲ្យនាយកដ្ឋានច្រកទ្វារទី១​ និងទី២​ រៀបចំសម្រួលតួនាទី និងភារកិច្ច​ របស់ប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិ និងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ​ ឲ្យបានឆាប់រហ័ស​ដេីម្បីជាជំនួយដល់​ ឯកឧត្តម លោកជំទាវ អគ្គនាយករងអន្តោប្រវេសន៍​ត្រៀមសម្រាប់ដាក់ជូនថ្នាក់ដឹកនាំ។








إرسال تعليق

أحدث أقدم