
ភ្នំពេញ@.ទីតាំងលួចលាក់ បេីកលេង នៅល្បែងស៊ីសង ខុសច្បាប់ លេងជារៀងរាល់ ថ្ងៃដូចជា ជល់មាន់ តាមទូរទស្សន៍អនទ្បាញ នឹងឆ្មោត ទ្បូតូ ជាដេីម បានបង្ករការរំខាន ដល់ប្រជាពលរដ្ឋ ជាខ្លាំងខណៈកេីតល្បែងស៊ីសងខាងលេីនេះ ហាក់បីដូចជាមិនមានការ ទប់ស្កាត់របស់ មន្ត្រីថ្នាក់ក្រោមរហូតដល់ថ្នាក់លេី ប្រហែលជាមានការត្រូវដងត្រូវផ្លែ ទេីបនៅបន្តបណ្តែតបណ្តោយអោយដំណើរយ៉ាងដូច្នេះ។
គួររំលឹកផងដែរថា ប្រសាសន៍ របស់ថ្នាក់ដឹកនាំ នៃ ក្រសួងមហាផ្ទៃ រយៈកាលកន្លងមកនេះ បានដាក់បទបញ្ជា យ៉ាងមុឺងម៉ាត់ លេីល្បែងស៊ីសង គ្រប់ប្រភេទ ទាំង25 ខេត្ត ក្រុង តម្រូវអោយលុបបំបាត់នូវល្បែងសុីសងខុសច្បាប់ ទាំងនោះ ព្រោះថា ជាឬស គល់ នៃបទល្មើស ចោរកម្ម កេីត នូវអំពេីហឹង្សា ដោយយក្សថាហេតុ នូវល្បែងស៊ីសងគ្រប់ប្រភេទទាំងនេះ ។
គួរបញ្ជាក់បន្ថែមផងដែរថា ឬក៏ម្ចាស់ទីតាំងខាងលេីនេះ ពិតជាមានខ្នង អាងខ្សែរធំប៉ុណ្ណាទេីបបទល្មេីស ល្បែងស៊ីសង នៅបន្តបេីក លេងល្បែងស៊ីសង អោយដំណើរការ បានដោយរលូន នៅមូលដ្ឋាន ភូមិតាងូវក្រោម.សង្កាត់និរោធ.ខណ្ឌច្បារអំពៅ។
មជ្ឈដ្ឋានទូទៅ ក៏ដូចជាមហាជន ក៏សូមសំណូមពរដល់ ថ្នាក់ដឹកនាំ ជាពិសេស លោក ជួន ណារិន ស្នងការនគរបាល រាជធានីភ្នំពេញ សូមមានវិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងបេីកបនល្បែងសុីសង ខុសច្បាប់ ខាងលេី នៅបន្តលួចលាក់បេីកលេងដោយសេរី និង ទីតាំងកន្កែងផ្សេងៗទៀតជា ច្រេីន ក្នុងមូលដ្ឋាន ដោយមិនគិតពី គោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព ទាំង7 ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ ចេញជាកំហិត ដេីម្បី សេចក្តីសុខការរស់នៅ របស់ប្រជាពលរដ្ឋ ។
ពលរដ្ឋ ដដែលនោះ ក៏ដូចជា មតិមហាជន សារធារណៈស្នេីដល់ លោក ឃួង ស្រេង អភិបាលរាជធានី មេត្តា មានវិធានការ និង ចង្អុលបង្ហាញ ដឹកនាំ មានចំណាត់ការ បង្ក្រាបលេីល្បែងស៊ីសង គ្រប់ប្រភេទទាំងនោះ
ខណៈកន្លងមកនេះ បានត្រឹមតែមួយ ដង្ហេីមចង្រិតតែប៉ុណ្ណោះ ពលរដ្ឋ សង្ឃឹមថា ជឿជាក់លេីថ្នាក់ដឹកនាំ និងមាន វិធានការមានស្នាដៃល្អ ដោយយកចិត្តទុកដាក់និង មានប្រសិទ្ធភាពខ្ពស់៕
Tags:
ព័ត៌មានសន្តិសុខសង្គម







