គេហទំព័រ ចាស់ www.bst-hotnews.com ប្តូទៅគេហទំព័រ ថ្មី www.rithc-tvonline.com.kh

 

រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ BST "www.bst-hotnews.comដំណើការតាមប្រកាសលេខ ០២២ ប្រក.ម.ព ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣មានអាសយដ្ឋានផ្ទះលេខ ១០ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយនឹងតំណាងក្រសួងយុត្តិធម៌នៃសាធារណរដ្ឋកូរ៉េ ស្តីពីគម្រោងកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ទាំងពីរ ក្នុងការកែទម្រង់ប្រព័ន្ធយុត្តិធម៌


នាព្រឹក ថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយនឹងតំណាងក្រសួងយុត្តិធម៌នៃសាធារណរដ្ឋកូរ៉េ ស្តីពីគម្រោងកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ទាំងពីរ ក្នុងការកែទម្រង់ប្រព័ន្ធយុត្តិធម៌។ កិច្ចប្រជុំពិភាក្សានេះ បានផ្តោតលើរបៀបវារៈចំនួន៥ ដូចខាងក្រោម៖
១- ទិសដៅអាទិភាពនៃការធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌របស់កម្ពុជា
២-ការចែករំលែក និងផ្លាស់ប្ដូរបទពិសោធន៍ពាក់ព័ន្ធនឹងវិស័យសន្ធានកម្ម ព្រមទាំងយន្តការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
៣- គម្រោងទស្សនកិច្ចសិក្សា និងកម្មវិធីផ្លាស់ប្ដូរបទពិសោធន៍លើវិស័យសន្ធានកម្មរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ
៤- គម្រោងកុិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលនិងពង្រឹងសមត្ថភាពមន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទ
៥- គម្រោងកិច្ចសហប្រតិបត្តិការនាពេលអនាគត ពាក់ព័ន្ធនឹងយន្តការនៃការអនុវត្តរបស់អាជ្ញាធរកណ្តាលនៃប្រទេសទាំងពីរ។












Post a Comment

Previous Post Next Post