គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! គ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅថ្ងៃទី ៤ មករា កើតឡើងចំនួន ១១លើក បណ្តាលឲ្យមនុស្សស្លាប់ ១នាក់ និងរបួសធ្ងន់ស្រាល ១៨នាក់
រាជធានីភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ បានកើតឡើងចំនួន ១១លើក (យប់ ៦លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ១នាក់ (ស្រី ០នាក់), រងរបួសសរុប ១៨នាក់ (ស្រី ៣នាក់), រងរបួសធ្ងន់ ១១នាក់ (ស្រី ១នាក់) រងរបួសស្រាល ៧នាក់ (ស្រី ២នាក់) និងមិនពាក់មួកសុវត្ថិភាព ១០នាក់ (យប់ ៤នាក់)។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំង
ប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ៤លើក (ស្លាប់ ០នាក់) ,មិនគោរពសញ្ញា ១លើក (ស្លាប់ ១នាក់), មិនគោរពសិទ្ធិ ៣លើក (ស្លាប់ ០នាក់), មិនប្រកាន់ស្តាំ ៣លើក (ស្លាប់ ០នាក់),បត់គ្រោះថ្នាក់ ១លើក (ស្លាប់ ០នាក់) និងកត្តាយាន ១លើក (ស្លាប់ ០នាក់) ៕