គេហទំព័រ ចាស់ www.bst-hotnews.com ប្តូទៅគេហទំព័រ ថ្មី www.rithc-tvonline.com.kh

 

រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ BST "www.bst-hotnews.comដំណើការតាមប្រកាសលេខ ០២២ ប្រក.ម.ព ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣មានអាសយដ្ឋានផ្ទះលេខ ១០ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ដំណើរទស្សនកិច្ចមត្តេយ្យធនធាន បឋមសិក្សា និងអនុវិទ្យាល័យពោធិ៍សាត់

ពោធិ៍សាត់៖ នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អមដំណើរដោយថ្នាក់ដឹកនាំ និងមន្ត្រី ក្រោមឱវាទក្រសួង បានចុះទស្សនកិច្ច មត្តេយ្យធនធានពោធិ៍សាត់ បឋមសិក្សា និងអនុវិទ្យាល័យពោធិ៍សាត់ ដើម្បីជួបសំណេះសំណាល ផ្សព្វផ្សាយពីគោលនយោបាយអាទិភាពរបស់ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងជំរុញការអនុវត្តស្តង់ដាសាលាគំរូ ក្នុងគោលដៅលើកកម្ពស់អភិបាលកិច្ចសាលារៀន និងលទ្ធផលសិក្សារបស់សិស្ស។

មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រសួងអបរំ យុវជន និងកីឡា នៅតែបន្តមាគ៌ានយោបាយរបស់សម្តេចតេជោ ក្នុងការអនុវត្តកំណែទម្រង់វិស័យអប់រំ ដើម្បីបន្តពង្រឹងគុណភាពគ្រឹះស្ថានសិក្សា រដ្ឋចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា តបតាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដាក់ឱ្យអនុវត្តស្តង់ដាសាលាគំរូ ៥ រួមមាន៖ ស្តង់ដា (ទី១). ផ្តោតលើ លទ្ធផលសិក្សារបស់សិស្ស (ទី២) ផ្តោតលើ ការបង្រៀននិងរៀន (ទី៣). ផ្តោតលើ ការចូលរួមរបស់សហគមន៍  (ទី៤). ផ្តោតលើ ដំណើរប្រតិបត្តិការ និងរដ្ឋបាលសាលារៀន (ទី៥). ផ្តោតលើ គណនេយ្យភាពរបស់សាលារៀន ហើយក្នុងនោះបញ្ជ្រាបនូវវិធានគន្លឹះចំនួន ៤ រួមមាន៖ (ទី១).ការពង្រឹង អភិបាលកិច្ចសាលារៀន, (ទី២).ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា, និងសកម្មភាព ក្រៅម៉ោងសិក្សាឱ្យស្រប ទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង, វិន័យ, សីល ធម៌ និងឥរិយាបថ របស់សិស្ស, (ទី៣).ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និង ការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន,(ទី៤). ការជំរុញ និងលើកទឹក ចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍។














ជាមួយនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណដល់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ អភិបាលខេត្តពោធិ៍សាត់ អាជ្ញាធរខេត្តគ្រប់កម្រិតដែលបានជួយគាំទ្រ និងប្តេជ្ញាចិត្តក្នុងការចូលរួមអនុវត្តផែនការសកម្មភាពអាទិភាពរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា និងផ្តល់អនុសាសន៍ ឱ្យគណៈគ្រប់គ្រងសាលារៀនត្រៀម និងស្វែងយល់បន្ថែមពីសូចនាករស្តង់ដាសាលារៀនគំរូ តាមប្រព័ន្ធឌីជីថល។ ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងជំរុញការអនុវត្តស្តង់ដាសាលារៀនគំរូ ដោយក្នុងឆ្នាំដំបូងបានកំណត់យកសាលាគោលដៅចំនួន ៥០ ប្រកួតប្រជែងគ្នាដើម្បីទទួលបានពានរង្វាន់សាលារៀនគំរូ ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសសន្និបាតអប់រំ នៅខែមេសា ២០២៤ ខាងមុខនេះ៕

១១ មករា ២០២៤ l ពោធិ៍សាត់

إرسال تعليق

أحدث أقدم