ឯកឧត្តមស្នងការ ក៏បានណែនាំឲ្យបែងចែកវេនប្រចាំការត្រៀមចេញអន្តរាគមន៍រាល់សភាពការណ៍កើតឡើងនៅក្នុងមូលដ្ឋានទាំងបទល្មើសចរាចរណ៍ ព្រហ្មទណ្ឌ ក្មេងទំនើង និងអំពើឆក់ លួចជាដើម។ រាល់ការងារត្រូវស្តាប់សភាពការណ៍បទល្មើសឲ្យបានច្បាស់លាស់ ដើម្បីប្រើប្រាស់កម្លាំងចេញដោះស្រាយសភាពការណ៍ឲ្យទាន់ពេលវេលា។ អនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ប៉ុន្តែមន្រ្តីអនុវត្តត្រូវមានគុណធម៌ សីលធម៌ គោរពវិន័យ និងស្មោះត្រង់ជាមួយវិជ្ជាជីវៈជំនាញ។
ឯកឧត្តមស្នងការ បានណែនាំឲ្យមានការពង្រឹងវិធានការជំនាញ និងវិធានការច្បាប់ និងបង្កើនការស្រាវជ្រាវមុខសញ្ញាដែលប្រព្រឹត្តបទល្មើសមិនទាន់បង្រ្កាបបានដូចជាបទល្មើសឆក់ លួច ដើម្បីនាំយកមកអនុវត្តតាមនីតិវិធី។
ពិធីពសំណេះសំណាលមានការចូលរួមពីលោកស្នងការរង លោកនាយការិយាល័យជំនាញ លោកអធិការនគរបាលខណ្ឌបឹងកេងកង លោក-លោកស្រីអធិការរង លោកនាយផ្នែកជំនាញ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង០៧ ចំណុះអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង៕