គេហទំព័រ ចាស់ www.bst-hotnews.com ប្តូទៅគេហទំព័រ ថ្មី www.rithc-tvonline.com.kh

 

រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ BST "www.bst-hotnews.comដំណើការតាមប្រកាសលេខ ០២២ ប្រក.ម.ព ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣មានអាសយដ្ឋានផ្ទះលេខ ១០ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចាត់ក្រុមគ្រូពេទ្យឯកទេសវះកាត់ដាក់លលាដ៍ក្បាលជូនបុរសពិការដៃម្នាក់ នៅខេត្តបាត់ដំបង

(ភ្នំពេញ)៖ លោក ឈឿន ដារ៉ាត់ អាយុ២១ឆ្នាំ រស់នៅខេត្តបាត់ដំបង រងពិការដៃស្តាំដោយសារផ្ទុះគ្រាប់មីន កាលមានអាយុ១២ឆ្នាំ ហើយកាលពីឆ្នាំ២០២៣កន្លងទៅ បានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យប៉ះទង្គិចខួរក្បាលយ៉ាងធ្ងន់ធ្ងរ រហូតឈានដល់ការវះកាត់ដកយកលលាដ៍ក្បាលខាងឆ្វេងចេញបណ្ដោះអាសន្ន ដើម្បីសង្រ្គោះជីវិត ប៉ុន្តែផលប៉ះពាល់បណ្តាលឲ្យពិបាកក្នុងនិយាយ និងដើរ។

ដោយក្តីមេត្តាករុណាប្រកបធម៌សប្បុរសដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី, លោកទាំងទ្វេបានចាត់ក្រុមគ្រូពេទ្យឯកទេសរបស់សមាគមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ (TYDA) នៃមន្ទីរសម្រាកព្យាបាល ក្តីសង្ឃឹមនៃយេរេមា (JH) ធ្វើការវះកាត់ ដាក់លលាដ៍ក្បាលត្រឡប់ចូលវិញ ប្រកបដោយភាពជោគជ័យ។

រាល់ការចំណាយទាំងអស់ ទាំងក្នុងការព្យាបាល វះកាត់ និងហូបចុក ត្រូវបានទំនុកបម្រុងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៕




إرسال تعليق

أحدث أقدم