គេហទំព័រ ចាស់ www.bst-hotnews.com ប្តូទៅគេហទំព័រ ថ្មី www.rithc-tvonline.com.kh

 

រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ BST "www.bst-hotnews.comដំណើការតាមប្រកាសលេខ ០២២ ប្រក.ម.ព ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣មានអាសយដ្ឋានផ្ទះលេខ ១០ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនី ទូទាំងប្រទេសលើកទី៩ នៅវិទ្យាស្ថានជាតិអប់រំ

រាជធានីភ្នំពេញ ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ សីហា ២០២៤

ការរៀបចំឱ្យមានការជួបជុំទូទាំងប្រទេសសម្រាប់អាចារ្យ អាចារិនី ជាគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ អតីតនាយករដ្ឋមន្រ្តី និង ជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមដល់ការលើកកម្ពស់ និង ការពង្រឹងវិស័យធម្មការ និង សាសនាឱ្យកាន់តែប្រសើរ ។ ក្នុងន័យនេះក្រសួងធម្មការ និង សាសនា បានសិក្សាស្រាវជ្រាវ ដើម្បីចងក្រងឯកសារគោល និង ប្រមូលផ្តុំធនធានឧទ្ទេសាចារ្យ សម្រាប់រៀបចំវគ្គបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ច និង ក្រមសីលធម៌ អាចារ្យខ្មែរ ជូនអាចារ្យ អាចារិនី ជាបន្តបន្ទាប់ ។ ជាក់ស្តែង, ក្រសួងបានបើកវគ្គបណ្តុះបណ្តាលបានចំនួន ៤៥ វគ្គ ដោយមានសិក្ខាកាមជាអាចារ្យ អាចារិនី មកពីគ្រប់រាជធានី-ខេត្ត ទូទាំងប្រទេសមានចំនួន ១២ ៥១៧ អង្គ/នាក់ បាននិមន្ត និង អញ្ជើញចូលសិក្សារួចមកហើយ ។ ក្នុងនាមរាជរដ្ឋាភិបាល គឺនៅតែបន្តគាំទ្រដល់ក្រសួងធម្មការ និង សាសនាឱ្យបន្តអនុវត្តការងារនេះឱ្យបានជាប់ជាប្រចាំ ព្រោះការបើកវគ្គបណ្តុះបណ្តាលនេះ គឺ ជាយន្តការដ៏មានប្រសិទ្ធភាពបំផុតសម្រាប់លុបបំបាត់នូវវិបត្តិអាចារ្យក្នុងសង្គមខ្មែរ ហើយឈានឆ្ពោះទៅរកការឯកភាពគ្នាទាំងពិធីកម្មនៅក្នុងពិធីសាសនា និង ពិធីមង្គលផ្សេងៗ ដើម្បីធានាបាននូវការអភិរក្ស, ការអភិវឌ្ឍ វប្បធម៌ និង សាសនារបស់ជាតិ ។


































Post a Comment

Previous Post Next Post