គេហទំព័រ ចាស់ www.bst-hotnews.com ប្តូទៅគេហទំព័រ ថ្មី www.rithc-tvonline.com.kh

 

រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ BST "www.bst-hotnews.comដំណើការតាមប្រកាសលេខ ០២២ ប្រក.ម.ព ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣មានអាសយដ្ឋានផ្ទះលេខ ១០ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ឯកឧត្តម ហេង សួរ នាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនជូនវត្តទួលទំពូងក្នុងខណ្ឌចំការមន

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររាជដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌចំការមន រួមជាមួយលោក លោកស្រីគណៈអភិបាលខណ្ឌចំការមន នៅព្រឹកថ្ងៃអាទិត្យ ទី១១ ខែសីហា ឆ្នាំ២០២៤នេះ បាននាំយកទៀនព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃ២០១អង្គដែលគង់រង់ចាំព្រះវស្សានៅក្នុងវត្តមណិរតនារាម ហៅវត្តទួលទំពូងក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។

សម្ភារៈដែលឯកឧត្តមរដ្ឋមន្ត្រី និងក្រុមការងារបានប្រគេនជូនរួមមាន ទៀនវស្សា១គូ អង្ករ៤បាវ សាដក១ ស្ករស១បាវ ទឹកដោះគោខាប់១កេស ទឹកក្រូច១០កេស ទឹកសុទ្ធ១០កេស មីម៉ាម៉ា២កេសធំ ត្រីខ១កេស និងបច្ច័យមួយចំនួនទៀត។

ការប្រគេនទៀនព្រះវស្សា និងទេយ្យទាននេះ ជាការរួមចំណែកទ្រទ្រង់ដល់ព្រះសង្ឃ ដែលគង់នៅតែក្នុងវត្ត រៀនសូត្រធម៌ វិន័យផ្សេងៗក្នុងរយៈពេល៣ ខែនៃការចូលកាន់ព្រះវស្សា។ ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយ ដែលមានសារៈសំខាន់ក្នុង ព្រះពុទ្ធសាសនាដែលជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ៕











إرسال تعليق

أحدث أقدم