គេហទំព័រ ចាស់ www.bst-hotnews.com ប្តូទៅគេហទំព័រ ថ្មី www.rithc-tvonline.com.kh

 

រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ BST "www.bst-hotnews.comដំណើការតាមប្រកាសលេខ ០២២ ប្រក.ម.ព ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣មានអាសយដ្ឋានផ្ទះលេខ ១០ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

លោក ទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បានចេញលិខិតថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ ឯកឧត្តម ហ៊ុយ វណ្ណៈ ប្រធាន សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ដែលមានទឹកចិត្តសប្បុរសឧបត្ថម្ភ «សៀវភៅ ស» ចំនួន៥០ក្បាល ស្តីពីមូលដ្ឋានគ្រឹះនៃក្រមសីលធម៌វិជ្ជាជីវៈសម្រាប់អ្នកសារព័ត៌មាន


លោក ទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បានចេញលិខិតថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ ឯកឧត្តម ហ៊ុយ វណ្ណៈ ប្រធាន សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ដែលមានទឹកចិត្តសប្បុរសឧបត្ថម្ភ «សៀវភៅ ស» ចំនួន៥០ក្បាល ស្តីពីមូលដ្ឋានគ្រឹះនៃក្រមសីលធម៌វិជ្ជាជីវៈសម្រាប់អ្នកសារព័ត៌មាន អ្នកផលិតមាតិកា អ្នកប្រើប្រាស់បណ្តាញសង្គម និងអ្នកប្រើប្រាស់អ៊ីនធឺណិត ដើម្បីសមាគមយកមកចែកជូនសមាជិកសមាជិការបស់សមាគមជាធម្មទាន ផ្តល់នូវពុទ្ធិបន្ថែមដល់បងប្អូនអ្នកសារព័ត៌មាន ស្របតាមការរីកចម្រើននៃសម័យបច្ចេកវិទ្យាឌីជីថល។

សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា សូមកោតសរសើនិងគាំទ្រ ស្នាដៃនៃការចងក្រង សៀវភៅ ស ដ៏មានសារៈសំខាន់នេះ។

សមាគម សូមគោរពជូនពរ ឯកឧត្តម ហ៊ុយ វណ្ណៈ  មានសុខភាពល្អនិងសម្រេចជោគជ័យគ្រប់ភារកិច្ចថ្មីៗបន្ថែមទៀត ក្នុងបុព្វហេតុបម្រើជាតិមាតុភូមិ និងសូមប្រកបដោយព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕








Post a Comment

Previous Post Next Post