គេហទំព័រ ចាស់ www.bst-hotnews.com ប្តូទៅគេហទំព័រ ថ្មី www.rithc-tvonline.com.kh

 

រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ BST "www.bst-hotnews.comដំណើការតាមប្រកាសលេខ ០២២ ប្រក.ម.ព ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣មានអាសយដ្ឋានផ្ទះលេខ ១០ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បុរសម្នាក់ស្រវឹងបើករថយន្ត Lexus RX330 យ៉ាងលឿនជ្រុលទៅបុកពីក្រោយរថយន្ត HONGDA CIVI ខូចខាតយ៉ាងដំណំ

រាជធានីភ្នំពេញ៖រថយន្តម៉ាក Lexus RX330មួយគ្រឿងបើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនទាំងស្ថានភាពស្រវឹងជ្រុលទៅបុកពីក្រោយរថយន្ត HONGDA CIVIរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨:៣០នាទីយប់ ថ្ងៃទី១០ខែកញ្ញា ឆ្នាំ២០២៤ ចំណុចស្តុបផ្សារច្បាអំពៅ ស្ថិតនៅលើផ្លូវជាតិលេខ១ សង្កាត់ច្បាអំពៅទី២ ខណ្ឌច្បាអំពៅ។




បើតាមការបញ្ជាក់ពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បានបើករថយន្តម៉ាក HONG DA COVIពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2CC-2089 បើកបរតាមបណ្តោយផ្លូវជាតិលេខ១ក្នុងទិសដៅពីកើតមកលិច ខណះពេលបើកមកដល់ចំណុចស្តុបផ្សារច្បារអំពៅបានឈុបរងចាំស្តុប ភ្លាមនោះដែរស្រាប់តែគេឃើញរថយន្តបង្កម៉ាក lexus RX330 ពណ៌សពាក់ស្លាកភ្នំពេញ 2BA-6272 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនយ៉ាងលឿនទាំងស្ថានភាពស្រវឹង ខណះពេលបើកមកដល់ចំណុចកើតហេតុក៏បានជាន់ហ្គែបន្ថែមជ្រុលទៅបុកពីក្រោយរថយន្ត HONG DA CIVI យ៉ាងពេញទំហឹងបណ្តាលឲ្យខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញចរាចរណ៍ចុះមកវាស់វែងរួចស្ទូចយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕

Post a Comment

Previous Post Next Post