គេហទំព័រ ចាស់ www.bst-hotnews.com ប្តូទៅគេហទំព័រ ថ្មី www.rithc-tvonline.com.kh

 

រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ BST "www.bst-hotnews.comដំណើការតាមប្រកាសលេខ ០២២ ប្រក.ម.ព ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣មានអាសយដ្ឋានផ្ទះលេខ ១០ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យបានចុះរៀបចំសណ្ដាបនៅតាមបណ្ដោយផ្លូវលូប្រាំ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យបីខណ្ឌមានជ័យរាជធានីភ្នំពេញ..



(ភ្នំពេញ)ដោយមានការចង្អុលបង្ហាញនិងយកចិត្តទុកដាក់ពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌមានជ័យដឹកនាំដោយលោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ បានចាត់លោកអភិបាលរងដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ កម្លាំងគណៈបញ្ជាការឯកភាពសង្កាត់ស្ទឹងមានជ័យ៣ ចុះរៀបចំសម្រាប់ធ្នាប់នៅចំណុចស្តុបលូប្រាំដល់ចំណុចស្តុបសេះមាស ដែលស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យបី ខណ្ឌមានជ័យ រាជធានីភ្នំពេញ  

សកម្មភាពចុះធ្វើរដ្ឋបាលរួមមាន÷

១.លោកអភិបាលរងខណ្ឌមានជ័យ

២.លោកសាំង ស៊ីណា ចៅសង្កាត់ស្ទឹងមានជ័យបី

៣.លោក យាន ឧត្តម ចៅសង្កាត់រងស្ទឹងមានជ័យបី

ក្នុងនោះលោកអភិបាលរងខណ្ឌមានជ័យក៏បានអប់រំណែនាំដល់ក្រុមអាជីវករលក់ដូរនៅតាមចិញ្ចើមផ្លូវ និងឲ្យបញ្ឈប់ការដាក់តាំងលក់មកលើចិញ្ចើមផ្លូវសាធារណៈ ត្រូវរក្សាចិញ្ចើមផ្លូវដោយទុកឲ្យអ្នកធ្វើដំណើរថ្មើរជើងអាចដើរបាន និងឱ្យមានរបៀបរៀបរយមានសណ្ដាប់ធ្នាប់ល្អ ជាពិសេសកាត់បន្ថយការកកស្ទះចរាចរណ៍ ងាយស្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាផងដែរ។

Post a Comment

Previous Post Next Post