គេហទំព័រ ចាស់ www.bst-hotnews.com ប្តូទៅគេហទំព័រ ថ្មី www.rithc-tvonline.com.kh

 

រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ BST "www.bst-hotnews.comដំណើការតាមប្រកាសលេខ ០២២ ប្រក.ម.ព ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣មានអាសយដ្ឋានផ្ទះលេខ ១០ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តអ្នកវិនិយោគជាតិ និងអន្តរជាតិឱ្យសម្រេចចិត្តជ្រើសរើសយកកម្ពុជាជាទីតាំងសម្រាប់ការផ្តល់កិច្ចសហការ


ភ្នំពេញ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្តអ្នកវិនិយោគជាតិ និងអន្តរជាតិ ឱ្យសម្រេចចិត្តជ្រើសរើសយកកម្ពុជាជាទីតាំងសម្រាប់ការផ្តល់កិច្ចសហការ ព្រោះរាជរដ្ឋាភិបាលកម្ពុជាតែងតែគិតគូរខ្ពស់ចំពោះការវិនិយោគ និងចំពោះអ្នកវិនិយោគគ្រប់រូបដោយគ្មានការរើសអើង ហើយសម្តេចពិតជាសាទរចំពោះការរីកចម្រើនរបស់បណ្តារោងចក្រ សហគ្រាសដែលកំពុងបណ្តាក់ទុននៅកម្ពុជា។ ការលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រីដូចនេះ ក្នុងពិធីអបអរសាទរការបើកឱ្យដំណើរការជាផ្លូវការ១ឆ្នាំរបស់សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិធីពិសាភោជនាហារសាមគ្គី នាល្ងាចថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលកោះពេជ្រ។

សម្តេចធិបតីនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា យើងទាំងអស់គ្នាពិតជាបានដឹងពីសន្តិភាព និងស្ថេរភាព នៅកម្ពុជា ថ្វីបើមានបញ្ហាខ្លះនៅតាមខ្សែបន្ទាត់ព្រំដែនដែលកំពុងតែកើតមាន រាជរដ្ឋាភិបាលក៏នៅតែប្តេជ្ញាចិត្តក្នុងការធានានូវការរកដំណោះស្រាយឱ្យបានចំពោះបញ្ហានេះដើម្បីរក្សាសុខសន្តិភាព និងស្ថេរ ភាពសម្រាប់ប្រទេសទាំងពីរក៏ដូចជាសម្រាប់ប្រទេសក្នុងតំបន់ ។ សម្តេចធិបតីបានថ្លែងបញ្ជាក់ថា ដែលទាំងនេះសង្ឃឹមថា អ្នកវិនិយោគនឹងមានការសម្រេចចិត្តបន្តការវិនិយោគនៅកម្ពុជា ហើយចំពោះអ្នកវិនិយោគដែលទើបតែអញ្ជើញមកដើម្បីស្វែងរកឱកាសវិនិយោគនៅកម្ពុជានាពេលនេះ ហើយក៏នឹងអាចជ្រើសរើសយកកម្ពុជាក្នុងការបណ្តាក់ទុនវិនិយោគ និងតភ្ជាប់នូវខ្សែច្រវាក់ផលិតកម្មរវាងកម្ពុជា និងបណ្តាប្រទេសផ្សេងៗទៀតនៅលើពិភពលោក។

ក្នុងឱកាសនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន វាយតម្លៃខ្ពស់ចំពោះការដំណើរការប្រកបដោយភាពសកម្មរបស់សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជាក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ ដើម្បីចាប់យកកាលានុវត្តភាពនៅក្នុងកិច្ចសហការទ្វេភាគីលើការវិនិយោគ និងទេសចរណ៍ជាដើម។ លើសពីនេះសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជាបានខិតខំបំពេញការងាររបស់ខ្លួនតាមរយៈការរៀបចំព្រឹត្តិការណ៍ជាតិ អន្តរជាតិ បង្កើតជាវេទិកាជំនួបផ្គូផ្គង និងពង្រីកកិច្ចសហប្រតិបត្តិការនានា ជាពិសេសការបង្កើតកម្មវិធីទាក់ទាញអ្នកវិនិយោគថ្មីៗឱ្យមកសិក្សាស្វែងយល់ និងរកឱកាសនៃការវិនិយោគនៅកម្ពុជា។ ទន្ទឹមនឹងសហព័ន្ធបានខិតខំកៀរគរជំនួយសម្រាប់ការងារសង្គមកិច្ច និងកិច្ចការមនុស្សធម៌ជាច្រើនដែលបានបង្ហាញពីសមានចិត្តក្នុងការចែករំលែកដ៏ថ្លៃថ្លា ហើយថាបេសកកម្មការងាររបស់សព័ន្ធ ក៏ជាការចូលរួមលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋតាមរយៈការជួយបង្កើតការងារយ៉ាងច្រើនសន្ធឹកសន្ធាប់ជូនដល់ប្រជាជនកម្ពុជា ព្រមទាំងជំរុញការនាំចូលជំនាញ និងបច្ចេកវិទ្យាថ្មីៗ ដែលជាកត្តាដ៏សំខាន់ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា៕ 












Post a Comment

Previous Post Next Post