គេហទំព័រ ចាស់ www.bst-hotnews.com ប្តូទៅគេហទំព័រ ថ្មី www.rithc-tvonline.com.kh

 

រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ BST "www.bst-hotnews.comដំណើការតាមប្រកាសលេខ ០២២ ប្រក.ម.ព ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣មានអាសយដ្ឋានផ្ទះលេខ ១០ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត លើកឡើងថា សម្តេចកំពុងតែពិចារណាបិទច្រកព្រំដែនអានសេះជាមួយថៃជាអចិន្ត្រៃយ៍តែម្តង បន្ទាប់ពីធ្វើការបិទផ្អាកព្រំដែនចំនួនពីរនៅក្នុងខេត្តឧត្តរមានជ័យកន្លងមកនេះ

សៀមរាប ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា សម្ដេចបាននិងកំពុងតែពិចារណាបិទច្រកព្រំដែនអានសេះមួយទៀតជាមួយថៃជាអចិន្ត្រៃយ៍តែម្តង បន្ទាប់ពីធ្វើការបិទផ្អាកព្រំដែនចំនួនពីរនៅក្នុងខេត្តឧត្តរមានជ័យកន្លងមកនេះ។

ថ្លែងក្នុងបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ នៅខេត្តសៀមរាប សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ភាគីថៃបានធ្វើការបើកច្រកព្រំដែនអានសេះមួយអាទិត្យបើក១ថ្ងៃ ហើយបើកតែ៣ម៉ោងតែប៉ុណ្ណោះ។

សម្តេចធិបតីបានគូសបញ្ជាក់ថា៖ «ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ថ្ងៃមុនមកសួរខ្ញុំដែរច្រកអានសេះ ថាគេបើកចុះបើកឡើងយ៉ាងម៉េចស្រេចតែគេ... ហើយឥឡូវគេបើកមួយអាទិត្យតែ១ថ្ងៃ និងតែ៣ម៉ោងគត់។ ខ្ញុំប្រាប់ថាទេអាហ្នឹង យ៉ាងម៉េចយ៉ាងណា បិទចោលអចិន្ត្រៃយ៍តែម្តងទៅ»។ សម្តេចបវរធិបតីនាយករដ្ឋមន្រ្ដីបានលើកឡើងថា នៅពេលដែលកម្ពុជាសម្រេចបិទច្រកព្រំដែនហើយគឺបិទផ្អាកទាំងស្រុងតែម្តងរហូតដល់ព្រំដែនទូទាំងប្រទេសបើកទាំងអស់ឡើងវិញទើ បបើកបាន។ សម្តេចបវរធិបតីបានគូសបញ្ជាក់ថា៖ «មិនមែនយើងបើកជប់គរគី គេបើកហើយ យើងបើក ហើយ គេបិទយើងបិទនោះទេ គឺយើងបិទគឺបិទអចិន្ត្រៃយ៍រហូតដល់អ្នកឯងបើកជាឯកតោភាគី ហើយបើកទូទាំងព្រំដែនដូចមុនថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ទើបកម្ពុជា គិតគូរក្នុងការបើក កន្លែងបិទ នោះឡើងវិញ»។

ជាមួយគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានអះអាងថា កម្ពុជាមិនមែនលេងល្បែងលិបលនោះទេ ហើយ លោតចុះលោតឡើងតាមចិត្តខ្លួននោះទេ។ កម្ពុជាមិនរញ៉េរញ៉ៃលេងល្បែងជាមួយអ្នកនោះទេ ប៉ុន្តែបើអ្នកឯងចង់លេងនោះយើងក៏កំដរ ហើយ បើចង់លេងល្បែងសេដ្ឋកិច្ចយើងកំដរល្បែងជាតិនិយម អ្នកឯងបំផុស និងការបង្ហាញកម្លាំង កងកម្លាំងប្រដាប់អាវុធ មានបង្ហាញ ដ្រូន មានដ្រូនដាក់គ្រាប់បែក រថក្រោះ…។ សម្តេចបវរធិបតីនាយករដ្ឋមន្រ្ដីបានបន្ថែមថា កាដាក់កម្លាំងប្រដាប់អាវុធ រួមនឹងអាវុធនេះគឺដើម្បីការពារទឹកដី ការពារជាតិ មិនមែនដាក់សម្រាប់ដណ្តើមឈា្លនពានទឹកដីអ្នកណានោះទេ៕






Post a Comment

Previous Post Next Post