ក្នុងឱកាសចុះសួរសុខទុក្ខដល់ និងនាំយកអំណោយរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ដែលឈរជើងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានសម្តែងនូវការកោតសរសើរដោយស្មោះអស់ពីដួងចិត្ត ចំពោះការលះបង់គ្រប់បែបយ៉ាង របស់កងទ័ពកម្ពុជាក្នុងបុព្វហេតុរក្សាការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ និងបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ដែលបានលះបង់កម្លាំងកាយចិត្ត និងមានឆន្ទះមោះមុតឈរជើងការពារដែនអធិបតេយ្យភាពកម្ពុជាប្រកបដោយភក្តីភាព និងអង់អាចក្លាហាពីសត្រូវឈ្លានពាន។
ប្រភព:ក្រសួងវប្បធម៌ និងវិចិត្រសិល្បះ
ប្រភព:ក្រសួងវប្បធម៌ និងវិចិត្រសិល្បះ
Tags:
សន្តិសុខសង្គម