គេហទំព័រ ចាស់ www.bst-hotnews.com ប្តូទៅគេហទំព័រ ថ្មី www.rithc-tvonline.com.kh

 

រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ BST "www.bst-hotnews.comដំណើការតាមប្រកាសលេខ ០២២ ប្រក.ម.ព ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣មានអាសយដ្ឋានផ្ទះលេខ ១០ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញផ្តល់អំណោយនិងបណ្ណមូលនិធិសមធម៌សុខាភិបាលជូនប្រជាពលរដ្ឋមានការលំបាកក្នុងជីវភាពជាងមួយពាន់គ្រួសារ


ចេញផ្សាយ ថ្ងៃទី 

ប្រជាពលរដ្ឋដែលមានជីវភាពលំបាកចំនួន១ ២០៦គ្រួសារ រស់នៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាលពីព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ បានទទួលអំណោយ​ជាស្បៀង ថវិកា និងបណ្ណមូលនិធិ​សមធម៌​សុខាភិបាល (ប.ស.ស)ពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ។

នេះជាលើកទី២ ហើយដែលលោកជំទាវបណ្ឌិត បានអញ្ជើញសួរ​សុខទុក្ខនិងផ្តល់​អំណោយជូនប្រជាពលរដ្ឋ​នៅ​ទីនេះ។លោកជំទាវ​បណ្ឌិត បានថ្លែងរំលឹកថា កន្លងមកលោកយាយ លោកតាដែលមាន​វត្តមាននៅទីនេះ ក៏ធ្លាប់​បានរៀបចំឱ្យមានដំណើរទៅកម្សាន្តនៅភ្នំ​គូលែន​ខេត្តសៀមរាបរួចម្ដងរួចមកហើយ ។លោកជំទាវ នឹងស្នើសុំទៅ​សម្ដេចនាយករដ្ឋមន្ត្រី ដើម្បីឱ្យលោកតា លោកយាយ បានទៅកម្សាន្ត​ម្ដងទៀត។

ផ្សាភ្ជាប់ជាមួយព្រឹត្តិការណ៍ព្រំដែនកម្ពុជា ថៃ លោកជំទាវបណ្ឌិត បានបញ្ជាក់ថា ក្នុងរយៈពេលចុងក្រោយនេះ យើងមានទំនាស់​ព្រំដែនជាមួយនឹងប្រទេសថៃ។ទន្ទឹមនេះកាលពីថ្ងៃទី១៨ ខែមិថុនា ប្រជាពលរដ្ឋខ្មែរ​បានធ្វើ​ព្យុហយាត្រាសាមគ្គីភាព ដើម្បីបង្ហាញពី​ស្មារតីសាមគ្គីភាពរបស់មហាជន និងយុវជនកម្ពុជា ក្នុងក្របខ័ណ្ឌ ខឿន​ការពារជាតិប្រជាជន។បង្ហាញការគាំទ្រដល់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាម​យន្តការការទូត និងច្បាប់អន្តរជាតិ ដោយមានអ្នកចូលរួមជាង១៥ម៉ឺននាក់។

ពាក់ព័ន្ធនឹងអំណោយ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ​មានប្រសាសន៍ថា ប្រជាពលរដ្ឋដែលមកទទួល​អំណោយ​ចំនួន​១២០៦គ្រួសារ ដោយមានគ្រឿងឧបភោគ បរិភោគ ថវិកាមួយ​ចំនួន ជាមួយនឹងការផ្ដល់បណ្ណមូលនិធិ​សមធម៌សុខាភិបាលផងដែរ៕







إرسال تعليق

أحدث أقدم