គេហទំព័រ ចាស់ www.bst-hotnews.com ប្តូទៅគេហទំព័រ ថ្មី www.rithc-tvonline.com.kh

 

រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ BST "www.bst-hotnews.comដំណើការតាមប្រកាសលេខ ០២២ ប្រក.ម.ព ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣មានអាសយដ្ឋានផ្ទះលេខ ១០ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដឹកនាំកិច្ចប្រជុំត្រៀមឆ្ពោះទៅកាន់ការរៀបចំកិច្ចប្រជុំគណៈកម្មាធិការ ស.ស.យ.ក. ឆ្នាំ២០២៥

នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំកិច្ចប្រជុំត្រៀមឆ្ពោះទៅកាន់ការរៀបចំកិច្ចប្រជុំគណៈកម្មាធិការ ស.ស.យ.ក. ឆ្នាំ២០២៥ ដោយកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អនុប្រធាន ស.ស.យ.ក. ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្ដាល ស.ស.យ.ក. ប្រមាណ ៥០០​រូបផងដែរ។ កិច្ចប្រជុំត្រៀមនេះ គណៈកម្មការររៀបចំបានរៀបចំសកម្មភាពកំសាន្តនានា ក្នុងគោលពង្រឹងស្មារតី​ក្រុម ជាពិសេសបង្កើនភាពស្និទស្នាល និងអនុស្សាវរីយ៍ល្អៗជាមួយគ្នា ប្រកបដោយស្នាមញញឹម និងភាពរីករាយ។ សូមបញ្ជាក់ថា យោងតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន ស.ស.យ.ក. បានកោះប្រជុំគណៈកម្មាធិការកណ្តាលរបស់ខ្លួន ដែលបានសមាជិកសរុប ៤៨៧ នាក់ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើវឌ្ឍនភាពការងារសម្រេចបាន និងទិសដៅការងារបន្ត ដែលប្រព្រឹត្តទៅនៅខេត្តសៀមរាប។













إرسال تعليق

أحدث أقدم