គេហទំព័រ ចាស់ www.bst-hotnews.com ប្តូទៅគេហទំព័រ ថ្មី www.rithc-tvonline.com.kh

 

រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ BST "www.bst-hotnews.comដំណើការតាមប្រកាសលេខ ០២២ ប្រក.ម.ព ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣មានអាសយដ្ឋានផ្ទះលេខ ១០ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី៖ ស្មារតីនៃការគាំទ្ររបស់ប្រជាជាតិមួយ បង្ហាញពីការមូលមតិគ្នាគាំទ្រលើចំណាត់ការរាជរដ្ឋាភិបាល គាំទ្រ និងលើកទឹកចិត្តដល់បងប្អូនកម្លាំងទ័ព ក្នុងការការអធិបតេយ្យភាព


ចេញផ្សាយ ថ្ងៃទី 

ថ្លែងទៅកាន់អង្គពិធី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជាបានអបអរ ចំពោះសមិទ្ធផលទាំងឡាយដែល ស.ស.យ.ក. សម្រេចបានកន្លងមក ដែលសមិទ្ធិផលទាំងនេះ បានបង្ហាញយ៉ាងច្បាស់ពីការខិតខំប្រឹងប្រឺងរបស់សមាជិក សមាជិកាគ្រប់រូបដែលបំពេញភារកិច្ចប្រកបដោយឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការជំរុញសាមគ្គីភាព ភាតរភាព ជួយជ្រោងទង់ចលនាជាតិមាតុភូមិ។

ទន្ទឹមនឹងនេះ សម្ដេចបានកោតសរសើរចំពោះ ស.ស.យ.ក. ដែលបានយកអស់កម្លាំងកាយ ចិត្ត បញ្ញា ស្មារតី បំពេញតួនាទីស្របតាមបេសកកម្មដ៏ពិសិដ្ឋរបស់ខ្លួន ដោយបានលើកកម្ពស់កិត្យានុភាពកម្ពុជាជាបន្តបន្ទាប់ ជាពិសេសកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅ ស.ស.យ.ក. បានរៀបចំព្រឹត្តិការណ៍ Solidarity March ដោយមានការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋប្រមាណជាង ១៥ ម៉ឺននាក់ ដែលការរៀបចំនេះ បង្ហាញពីកម្លាំងសាមគ្គីភាពរបស់ប្រជាជាតិកម្ពុជា នៅពេលប្រទេសយើងមានបញ្ហាប្រឈម។

សម្ដេចបានគូសបញ្ជាក់ថា ស្មារតីនៃការគាំទ្ររបស់ប្រជាជាតិមួយ បានបង្ហាញពីការមូលមតិគ្នាគាំទ្រលើចំណាត់ការរាជរដ្ឋាភិបាល គាំទ្រ និងលើកទឹកចិត្តដល់បងប្អូនកម្លាំងទ័ព ក្នុងការការអធិបតេយ្យភាព។ ស្មារតីជាតិនិយម និងស្នេហាជាតិបែបនេះ គឺជាស្មារតីដ៏ត្រឹមត្រូវនៃការបង្ហាញការស្រលាញ់ជាតិពិតប្រាកដ។

សម្តេចក៏បានអំពាវនាវឱ្យកម្លាំងជាតិបន្តនៅពីក្រោយកម្លាំងទាំង៣ ដែលរួមមាន ការទូត ច្បាប់ និងយោធោ ។ សម្តេចបានបន្តថា បញ្ហាព្រំដែនជាមួយថៃនាពេលនេះ មិនមែនបង្កឡើងដោយកម្ពុជានោះឡើយ។ អ្វីដែលកម្ពុជាឆ្លើយតប គឺដើម្បីការពារឧត្តមប្រយោជន៍ជាតិ និងបូរណភាពទឹកដីតែប៉ុណ្ណោះ។ គួរបញ្ជាក់ថា ពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលរបស់សហភាពសហព័ន្ធយុវជនកម្ពុជា បានប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលផ្លែផ្កាគួរជាទីមោទក ដែលបានផ្ដល់ជាធាតុចូលសំខាន់ៗសម្រាប់ការកំណត់ទិសដៅការងារបន្តរបស់ខ្លួន៕







Post a Comment

Previous Post Next Post