Tags:
ព័ត៌មានជាតិ
ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យនាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ស្តីពីការពិនិត្យផ្គូផ្គង និងវាយតម្លៃលើការរៀបចំ និងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរ អង្គភាពជុំវិញខេត្តបន្ទាយមានជ័យ។កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំ (ធំ) សាលាខេត្ត ដោយមានការចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត ឃុំ សង្កាត់ មន្ទីរពេទ្យបង្អែក ក្រុង ស្រុក មណ្ឌលសុខភាព ឃុំ សង្កាត់និង លោកគ្រូ អ្នកគ្រូសរុបចំនួនជាង១០០០នាក់ ៕
by123bst
-
0