Tags:
ព័ត៌មានជាតិ
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរ ព្រមទាំងពិនិត្យសកម្មភាពការងារនៅមណ្ឌលសំចតច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ ដែលជាទីតាំងផ្ដល់ព័ត៌មានស្ដីអំពីឱកាសការងារដ៏សម្បូរបែប ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ និងអត្ថប្រយោជន៍របស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនពលករខ្មែរដែលបានវិលត្រឡប់មកស្រុកកំណើតវិញ៕ #MLVT #HENGSour
by123bst
-
0