គេហទំព័រ ចាស់ www.bst-hotnews.com ប្តូទៅគេហទំព័រ ថ្មី www.rithc-tvonline.com.kh

 

រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ BST "www.bst-hotnews.comដំណើការតាមប្រកាសលេខ ០២២ ប្រក.ម.ព ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣មានអាសយដ្ឋានផ្ទះលេខ ១០ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ពីការពិនិត្យស្ថានភាពជួរមុខ និងស្នើឲ្យកាកបាទក្រហមអន្តរជាតិចូលរួមក្នុងការសង្រ្គោះកងទ័ពកម្ពុជា ១៨នាក់


នាថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានបញ្ជាក់ថា បន្ទាប់ពីការសម្រាកជាង ២ ម៉ោង បានបន្តការប្រជុំដឹកនាំ និងពិនិត្យស្ថានភាពជួរមុខ ដើម្បីអនុវត្តដោយម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀងឈប់បាញ់ និងការពារខ្លួនយ៉ាងម៉ឺងម៉ាត់ពីការរំលោភណាមួយពីភាគីម្ខាងទៀត។

សម្តេចបានបញ្ជាក់ថា សម្តេចក៏បានពិភាក្សាជាមួយនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បីជំរុញការស្នើសុំឲ្យកាកបាទក្រហមអន្តរជាតិចូលរួមបំពេញតួនាទីក្នុងការដោះស្រាយស្ថានការណ៍ផ្នែកមនុស្សធម៌ ចំពោះកងទ័ពកម្ពុជា ១៨នាក់ ដែលត្រូវបានកងទ័ពថៃចាប់ខ្លួននៅក្នុងតំបន់បន្ទាយរបស់កងទ័ពកម្ពុជា ក្រោយពេលមានកិច្ចព្រមព្រៀងឈប់បាញ់បានប្រហែល ៨ ម៉ោង។

សម្តេចតេជោបានថ្លែងថា សកម្មភាពរបស់ភាគីថៃនេះ ជាការបំពានយ៉ាងធ្ងន់ធ្ងរនៅលើកិច្ចព្រមព្រៀងឈប់បាញ់ ដែលហាមបាញ់ ហាមចល័តកងទ័ព និងហាមបន្ថែមកម្លាំងយោធា។ សំណួរដែលត្រូវគិតគូរនេះគឺ៖ ហេតុអ្វីបានជាភាគីថៃមិនព្រមប្រគល់កងទ័ពកម្ពុជា ១៨នាក់វិញទៅឲ្យកម្ពុជាទាំងក្នុងស្ថានភាពសន្តិភាពបែបនេះ?

សម្តេចតេជោ បានអំពាវនាវឲ្យសហគមន៍អន្តរជាតិ និងអង្គការមនុស្សធម៌ជាតិ និងអន្តរជាតិចាប់អារម្មណ៍យ៉ាងជ្រាលជ្រៅចំពោះស្ថានការណ៍នយោបាយ និងមនុស្សធម៌នេះ ដើម្បីធានាថា កិច្ចព្រមព្រៀងសន្តិភាពត្រូវបានគោរព និងកងទ័ពកម្ពុជាត្រូវបានដោះលែងជាបន្ទាន់។

Post a Comment

Previous Post Next Post