គេហទំព័រ ចាស់ www.bst-hotnews.com ប្តូទៅគេហទំព័រ ថ្មី www.rithc-tvonline.com.kh

 

រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ BST "www.bst-hotnews.comដំណើការតាមប្រកាសលេខ ០២២ ប្រក.ម.ព ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣មានអាសយដ្ឋានផ្ទះលេខ ១០ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក Chen Jiquan នាយកក្រុមហ៊ុន Yalong Intelligent Equipment Group Co., Ltd បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រុមហ៊ុន Yalong Intelligent Equipment Group Co., Ltd នៅទីស្តីការក្រសួង នារសៀលថ្ងៃអង្គារ ទី០៥ ខែសីហា ឆ្នាំ២០២៥។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្នុងគោលបំណងបង្កើតក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ក្នុងការលើកកម្ពស់ការផ្លាស់ប្ដូរការសិក្សាបែបអន្តរជាតិ និងការសហការលើវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ។ កិច្ចសហប្រតិបត្តិការនេះ នឹងផ្ដោតសំខាន់លើការលើកកម្ពស់ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ ដោយកំណត់តាមស្ដង់ដាចិន និងអាល្លឺម៉ង់ ព្រមទាំងជំរុញទេពកោសល្យខាងផ្នែកបច្ចេកទេស និងគាំទ្រដល់ការអភិវឌ្ឍឧស្សាហកម្ម និងសេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា៕ #MLVT #HENGSour












Post a Comment

Previous Post Next Post