គេហទំព័រ ចាស់ www.bst-hotnews.com ប្តូទៅគេហទំព័រ ថ្មី www.rithc-tvonline.com.kh

 

រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ BST "www.bst-hotnews.comដំណើការតាមប្រកាសលេខ ០២២ ប្រក.ម.ព ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣មានអាសយដ្ឋានផ្ទះលេខ ១០ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៧ នៃទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា (២ ធ្នូ ១៩៧៨ - ២ ធ្នូ ២០២៥ )

គិតមកដល់ថ្ងៃទី២ ធ្នូ ឆ្នាំ២០២៥នេះ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា  និងសហភាពសហព័ន្ធយុវជនកម្ពុជា បានចាប់បដិសន្ធិឡើងរយៈពេល ៤៧ ឆ្នាំហើយ។ រណសិរ្សនៅតែបន្តដើរតួនាទីជាកម្លាំងប្រមូលផ្តុំពីគ្រប់ទិសទី ក្នុងការបន្តបេសកកម្មដ៏ថ្លៃថ្លារបស់ខ្លួនគឺការកសាងអភិវឌ្ឍជាតិមាតុភូមិកម្ពុជា។

ក្នុងដំណើរដ៏វែងឆ្ងាយក្នុងដំណាក់កាលប្រវត្តិសាស្ត្រសំខាន់ៗរបស់កម្ពុជា ស.ស.យ.ក នៅតែថែរក្សា និងបន្តស្មារតី ២ធ្នូ គឺការលះបង់ និងដាក់ផលប្រយោជន៍បុគ្គលដោយឡែក ហើយរួបរួមសាមគ្គី គ្នាដោយតម្កល់ផលប្រយោជន៍ជាតិជាធំ។

សមាជិក សមាជិកា នៃក្រុមគ្រួសារ ស.ស.យ.ក. សូមប្តេជ្ញាបន្តដើរតាមគម្រូវីរភាពដ៏អង់អាចតាមរយៈ ស្មារតី ២ធ្នូនេះ ដើម្បីបន្តថែរក្សា ការពារ នូវរាល់សមិទ្ធិផលនានាដែលថ្នាក់ដឹកនាំជំនាន់មុនពុះពារបានមកដោយលំបាក និងរួមគ្នាកសាងបន្ថែមនូវសមិទ្ធផលថ្មីៗបន្ថែម សម្រាប់សង្គមជាតិកម្ពុជា។

إرسال تعليق

أحدث أقدم