គេហទំព័រ ចាស់ www.bst-hotnews.com ប្តូទៅគេហទំព័រ ថ្មី www.rithc-tvonline.com.kh

 

រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ BST "www.bst-hotnews.comដំណើការតាមប្រកាសលេខ ០២២ ប្រក.ម.ព ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣មានអាសយដ្ឋានផ្ទះលេខ ១០ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

“ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ” នៅស្រុកសូទ្រនិគម ខេត្តសៀមរាប សម្រាប់បងប្អូនអតីតពលករមកពីប្រទេសថៃ

(សៀមរាប)៖ ពិព័រណ៍ដែលប្រព្រឹត្តទៅនៅក្នុងបរិវេណសាលាបឋមសិក្សាសម្តេច ហ៊ុន សែន រណសិរ្សត្រីភូមិ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាបដែលរៀបចំដោយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រដ្ឋបាលស្រុកសូទ្រនិគម សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប វិស័យឯកជន សមាគមមិត្តយើង អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល និងដៃគូពាក់ព័ន្ធផ្សេងទៀត នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥នេះ មានអ្នកចូលរួមប្រមាណជាង ១ពាន់នាក់។

ក្នុងពិធីនេះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយរៀបចំសម្រាប់បងប្អូនអតីតពលករ និងអ្នកចូលរួមទាំងអស់ បានទទួលការដឹកជញ្ជូន អាហារ ភេសជ្ជៈ និងកាហ្វេ ព្រមទាំងទទួលបានការកាត់សក់ពីអ្នកជំនាញដោយឥតគិតថ្លៃថែមទៀតផង។

ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានអំពាវនាវដល់បងប្អូនអតីតពលករមកពីប្រទេសថៃថា «សូមកុំមានគំនិតចង់ត្រឡប់ទៅវិញ ឬប្រថុយប្រថានទៅវិញដោយខុសច្បាប់ ព្រោះវាមានបញ្ហាប្រឈមច្រើនណាស់ ជារួមនៅទីនោះគឺមិនមានសុវត្ថិភាពសម្រាប់បងប្អូនទេ សូមបងប្អូនងាកមកមើលការងារក្នុងស្រុកវិញ»៕

#MLVT #HENGSour











Post a Comment

Previous Post Next Post