គេហទំព័រ ចាស់ www.bst-hotnews.com ប្តូទៅគេហទំព័រ ថ្មី www.rithc-tvonline.com.kh

 

រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ BST "www.bst-hotnews.comដំណើការតាមប្រកាសលេខ ០២២ ប្រក.ម.ព ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣មានអាសយដ្ឋានផ្ទះលេខ ១០ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រមូលកសិផលដែលកើតចេញពីចលនា “យើងរួមគ្នាដើម្បីជាតិ” នៅសាលាបឋមសិក្សាភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

រាជធានីភ្នំពេញ ព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រមូលកសិផលដែលកើតចេញពីចលនា “យើងរួមគ្នាដើម្បីជាតិ” នៅសាលាបឋមសិក្សាភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ថ្ងៃនេះ ដំណាំកសិផលជាច្រើនប្រភេទ ច្រើនមុខ ដែលដាំដោយទឹកចិត្តបេះដូងខ្មែរ ក្នុងស្មារតីរួមគ្នាដើម្បីជាតិខ្មែរ ត្រូវបានប្រមូលផល និងធ្វើការវេចខ្ចប់យ៉ាងល្អស្អាត ត្រៀមចែកជូនដល់វីរកងទ័ព វីរនគរបាលជាតិ និងប្រជាជនភៀសសឹកនៅតាមជំរំនានា ។

គួររំលឹកថា កាលពីពេលថ្មីៗនេះ ក្នុងពិធីបើកចលនា “យើងរួមគ្នាដើម្បីជាតិ” លោកជំទាវបណ្ឌិត បានមានប្រសាសន៍ថា “ដើម្បីបង្កើនទឹកចិត្ត និងកម្លាំងខ្មែរជួយខ្មែរ លោកជំទាវបានរៀបចំឱ្យសាខារបស់កាយឫទ្ធិនារីកម្ពុជាទាំងអស់ បំផុសបំផុលសមាជិកាសកម្មភាពធ្វើការចាប់ផ្តើមដាំបន្លែ នៅតាមសាលារៀនរបស់ខ្លួន ឬនៅដីរបស់សហគមន៍ ទុកសម្រាប់ផ្គត់ផ្គង់ និងជួយគាំទ្រដល់ជនភៀសសឹកបានមួយចំនួន” ។









 


Post a Comment

Previous Post Next Post