គេហទំព័រ ចាស់ www.bst-hotnews.com ប្តូទៅគេហទំព័រ ថ្មី www.rithc-tvonline.com.kh

 

រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ BST "www.bst-hotnews.comដំណើការតាមប្រកាសលេខ ០២២ ប្រក.ម.ព ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣មានអាសយដ្ឋានផ្ទះលេខ ១០ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

រន្ធត់ណាស់ ប្ដីប្រពន្ធនិងកូនតូចម្នាក់បានជួបឧបវៈហេតុគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានរថយន្តធុនធំ គៀរកិនពីលើខ្លួន បណ្ដាលអោយប្ដីប្រពន្ធពីរនាក់ស្លាប់នៅហ្នឹងកន្លែងកើតហេតុនិងកូនតូចម្នាក់ទៀតរងរបួសធ្ងន់ ខណៈដែលកំពុងធ្វើដំណើរនៅលើដងផ្លូវ ស្ថិតនៅតាមបណ្ដោយផ្លូវ 7NG ភូមិព្រែកលួង សង្កាត់ព្រែកលួង ក្រុងអរិយក្សត្រ ខេត្តកណ្ដាល


(ព័ត៌មានបឋម)រន្ធត់ណាស់ ប្ដីប្រពន្ធនិងកូនតូចម្នាក់បានជួបឧបវៈហេតុគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានរថយន្តធុនធំ គៀរកិនពីលើខ្លួន បណ្ដាលអោយប្ដីប្រពន្ធពីរនាក់ស្លាប់នៅហ្នឹងកន្លែងកើតហេតុនិងកូនតូចម្នាក់ទៀតរងរបួសធ្ងន់ ខណៈដែលកំពុងធ្វើដំណើរនៅលើដងផ្លូវ ស្ថិតនៅតាមបណ្ដោយផ្លូវ 7NG ភូមិព្រែកលួង សង្កាត់ព្រែកលួង ក្រុងអរិយក្សត្រ ខេត្តកណ្ដាល។នៅវេលាម៉ោង 6:20នាទី ព្រឹកថ្ងៃទី 26 ខែកុម្ភៈឆ្នាំ 2026។ 

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តដឹកខ្សាច់ ដែលមានបិទឡូហ្គោឈ្មោះក្រុមហ៊ុន ក្លូប៊ល ហ្រ្គីន (ខេមបូឌា) អេនើជី ឌីវេឡុបមែន ពាក់ស្លាកលេខ ភ្នំពេញ 3G.2986 ធ្វើដំណើរតាមបណ្ដោយផ្លូវ7NG  និងមានប្ដីប្រពន្ធនិងកូនតូចម្នាក់ជិះម៉ូតូម៉ាក់ឌ្រីមសង់ ១២៥ពណ៍ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1AD.0916ធ្វើដំណើរក្នុងទិសដៅឡើងទៅភ្នំពេញ ស្រាប់តែមកដល់កន្លែងកើតហេតុក៏ជួបនឹងរថយន្ដធុនធំគៀរកិនស្លាប់ទាំងប្ដីប្រពន្ធតែម្ដង។ ចំណែកតៃកុងរថយន្តបានរត់គេចខ្លួនភ្លាមៗចេញពីកន្លែងកើតហេតុ បន្សល់ទុកតែរថយន្តតែប៉ុណ្ណោះ។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកវាស់វែងយកមធ្យោបាយទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល រង់ចាំដោះស្រាយគ្នានៅពេលក្រោយ។ចំណែកសព សមត្ថកិច្ចធ្វើកំណត់ហេតុរួចរងចាំប្រគល់ឲ្យសាច់ញាតិដឹកទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី៕

Post a Comment

Previous Post Next Post