គេហទំព័រ ចាស់ www.bst-hotnews.com ប្តូទៅគេហទំព័រ ថ្មី www.rithc-tvonline.com.kh

 

រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ BST "www.bst-hotnews.comដំណើការតាមប្រកាសលេខ ០២២ ប្រក.ម.ព ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣មានអាសយដ្ឋានផ្ទះលេខ ១០ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

លោក សេង គន្ធ អភិបាលខណ្ឌមានជ័យដឹកនាំយកលិខិតចូលរួមមរណៈទុក្ខ និងថវិការមួយចំនួន របស់ឯកឧត្តម ឧត្តមសេនីយ៌ឯក ជួន ណារិន្ទ ដើម្បីប្រគល់ជូនក្រុមគ្រួសារសពសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា

 

ខណ្ឌមានជ័យ] នៅ​​ថ្ងៃអង្គារ៍ ១៤រោច ខែផល្គុន  ឆ្នាំម្សាញ់ សប្តស័កព.ស ២៥៦៩ ត្រូវថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ លោក​ សេង​ គន្ធ​ អភិបាលខណ្ឌខណ្ឌមានជ័យ​ និងជាប្រធាន អនក ខណ្ឌ​មានជ័យ​ និងលោក​វរសេនីយ៏ទោ ឃុន រតនា អធិការរងនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យទទួលការងារ អនក ខណ្ឌមានជ័យ​ ជាតំណាង​ ដឹកនាំយក​លិខិតចូលរួមមរណៈទុក្ខរបស់ឯកឧត្តម ឧត្តមសេនីយ៌ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាអនុប្រធាន អនក រាជធានីភ្នំពេញ បាននាំថវិការមរណៈសង្រ្គោះ ចំនួន ១៦,០០០,០០០រៀល​ (ដប់ប្រាំមួយលានរៀលគត់) ដើម្បីប្រគល់ជូនក្រុមគ្រួសារ​សពសមាជិកសមាគមអតីតយុទ្ធជន​កម្ពុជា​ ដែលបានទទួលមរណៈភាព ចំនួន​ ០៤​ សព​ ៖
១-​ ឈ្មោះ​លោកកែម ផុន ទទួលមរណ:ភាពនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។
២.ឈ្មោះជា សុវណ្ណ ទទួលមរណះភាពនៅថ្ងៃទី១៩ ខែវិច្ឆកា ឆ្នាំ២០២៥។
៣.លោក អុិន ពុទ្ធារី ទទួលមរណះភាពនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥។
៤.លោកសិទ្ធ សឿន ទទួលមរណះភាព នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦។
ដោយមានការចូលរួម៖
-លោកវរ.ទោ ឃុន រតនា អធិការរង តំណាងលោកអធិការនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ។
-​ លោកស្រី​ រស់​ ថូ ប្រធានការិយាល័យសង្គមកិច្ច​ និងសុខុមាលភាពសង្គម​ ខណ្ឌមានជ័យ។
-​ លោកវរ.ត្រី អ៊ិន​ សារិទ្ធ  តំណាងភូមិភាគពិសេសខណ្ឌមានជ័យ
-​ លោក​វរ.ត្រី  ទេព​ សារ៉ន តំណាងកងរាជអាវុធហត្ថខណ្ឌមានជ័យ ៕








إرسال تعليق

أحدث أقدم