គេហទំព័រ ចាស់ www.bst-hotnews.com ប្តូទៅគេហទំព័រ ថ្មី www.rithc-tvonline.com.kh

 

រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ BST "www.bst-hotnews.comដំណើការតាមប្រកាសលេខ ០២២ ប្រក.ម.ព ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣មានអាសយដ្ឋានផ្ទះលេខ ១០ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ថ្នាក់ដឹកនាំ សមាគមរាជសីហ៍ អញ្ជេីញសួរសុខទុក្ខ និងនាំអំណោយជូន កូនប្រុសរបស់លោក សឺន ជុំសុធន ដែលរងគ្រោះថ្នាក់ចរាចរណ៍ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យព្រះកុសមៈ


ភ្នំពេញ៖ ឯកឧត្ដម ថោង សុខាំភូ អនុប្រធាន និងជាអគ្គលេខាធិការ សមាគមរាជសីហ៍ ជាតំណាង ឯកឧត្ដម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ រួមជាមួយ ឯកឧត្តម ថាំង ប៊ុនសុង ប្រធានផ្នែកចលនាអប់រំផ្សព្វផ្សាយ និង លោក ឈុន សូវៀត អនុប្រធានផ្នែក បានអញ្ជេីញសួរសុខទុក្ខ និង នាំកន្ត្រកផ្លែឈើ ព្រមទាំង ថវិកាចំនួន $១០០ របស់ សមាគមរាជសីហ៍ ជូន លោក សឺន ជុំសុធន ប្រធានផ្នែកព័ត៌មានរបស់ សមាគមរាជសីហ ដែលកូនប្រុសរបស់លោក បានរងគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យបាក់ជើង ហើយកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ។

ក្នុងឱកាសនោះ ឯកឧត្ដម ថោង សុខាំភូ បានពាំនាំការផ្ដាំផ្ញើរសាកសួរសុខទុក្ខពី ឯកឧត្ដម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ ជូនលោក សឺន ជុំសុធន និងកូនប្រុស ព្រមទាំង បានណែនាំឱ្យក្មួយប្រុស ថែរក្សាសុខភាព និង សូមជូនពរក្មួយប្រុសឱ្យឆាប់ជាសះស្បើយដូចដើម វិលត្រឡប់ទៅលំនៅឋានវិញ។

លោក សឺន ជុំសុធន បានសម្ដែងក្ដីត្រេកអរ សូមថ្លែងអំណរគុណ និងសូមជូនពរ ឯកឧត្តមប្រធាន និង ថ្នាក់ដឹកនាំសមាគមរាជសីហ៍ទាំងអស់ សូមជួបតែនឹង ព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡេីយ។







Post a Comment

Previous Post Next Post