គេហទំព័រ ចាស់ www.bst-hotnews.com ប្តូទៅគេហទំព័រ ថ្មី www.rithc-tvonline.com.kh

 

រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ BST "www.bst-hotnews.com" ដំណើការតាមប្រកាសលេខ ០២២ ប្រក.ម.ព ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣មានអាសយដ្ឋានផ្ទះលេខ ១០ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​

បន្តចុះអនុវត្តអនុក្រឹត្យ០៣ របស់រាជរដ្ឋាភិបាល ក្នុងមូលដ្ឋានខណ្ឌមានជ័័យ បានឃាត់ខ្លួនមនុស្ស០៣នាក់ នឹងសម្ភារៈមួយចំនួន ដោយសង្ស័យជាប់ពាក់ព័ន្ធបទល្មើស Online Scams

ខណ្ឌមានជ័យ÷កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយលោក សេង គន្ធ សហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការនគរបាលរាជធានីភ្នំពេញ បានបន្តចុះអនុវត្តអនុក្រឹត្យ០៣ របស់រាជរដ្ឋាភិបាលដើម្បីទប់ស្កាត់បទល្មើសOnline Scams ក្នុងមូលដ្ឋានខណ្ឌមានជ័យ ។

ប្រតិបត្តិការនេះធ្វើឡើងនៅ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ដោយបានត្រួតពិនិត្យនិងឆែកឆេរទីតាំងហាងទិញលក់សម្ភារៈអេឡិចត្រូនិចយីហោ "ឡឹចា ឌីជីឌល"ស្ថិតនៅក្នុងបុរីជីបម៉ុង ផ្ទះលេខ២២៨ ផ្លូវCommercial ស្ថិតក្នុងភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជាលទ្ធផលបានឃាត់ខ្លួនជនជាតិចិន០១នាក់ ខ្មែរ០២នាក់ និងមានសម្ភារៈអេឡិចត្រូនិច ជាប់ពាក់ព័ន្ធនឹងបទសង្ស័យត្រៀមប្រព្រឹត្តបទល្មេីសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) មួយចំនួន រួមមាន:
-ទូរស័ព្ទដៃចំនួន ៦៨២គ្រឿង
-កុំព្យូទ័រ(All in one)ចំនួន ៦២គ្រឿង
-Monitorចំនួន ២៦គ្រឿង
-កុំព្យូទ័រយួរដៃ(Laptop)ចំនួន ០៥គ្រឿង
-CPUចំនួន ០៩គ្រឿង។

ចំពោះមនុស្ស និងសម្ភារៈខាងលើ ត្រូវបានបញ្ជូនទៅស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីសួរនាំ និងចាត់វិធានការណ៍តាមនីតិវីធីផ្លូវច្បាប់ ៕











Post a Comment

Previous Post Next Post