គេហទំព័រ ចាស់ www.bst-hotnews.com ប្តូទៅគេហទំព័រ ថ្មី www.rithc-tvonline.com.kh

 

រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ BST "www.bst-hotnews.comដំណើការតាមប្រកាសលេខ ០២២ ប្រក.ម.ព ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣មានអាសយដ្ឋានផ្ទះលេខ ១០ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

លោក សេង គន្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ អញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន២៦៩ក្បាលដី

ខណ្ឌមានជ័យ÷នៅព្រឹកថ្ងៃចន្ទ ៧រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ក្រោមការចង្អុលបង្ហាញ ពីរឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ បានដឹកនាំកម្លាំងរដ្ឋបាល
លោក លោកស្រី អភិបាលរងខណ្ឌមានជ័យ លោកនាយក នាយករងរដ្ឋបាលខណ្ឌមានជ័យ លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យ មន្ត្រីរាជការ នៃរដ្ឋបាលខណ្ឌមានជ័យ លោកចៅសង្កាត់ស្ទឹងមានជ័យទី ១ លោកចៅសង្កាត់បឹងទំពន់ទី ២ លោកប្រធានភូមិទ្រា៣ លោកប្រធានភូមិត្នោតជ្រុំ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងថ្ងៃនោះ ការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌមានជ័យ ព្រមក្រុមការងារចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធក្រុមវាលទី៨ មានកិត្តិយស ដោយលោក សេង គន្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ អញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នាពេលនេះ។

ក្នុងនាមតំណាងឲ្យការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌមានជ័យ និងក្រុមការងារ ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្រុមវាលទី៨ មានកិត្តិយស ដោយបានទទួលការអនុញ្ញាត ពីគណៈអធិបតី ដើម្បីឡើង ធ្វើរបាយការណ៍អំពីដំណើរការ និងលទ្ធផលនៃការវិនិច្ឆ័យការងារចុះបញ្ជីដីធ្លី ស្ថិតនៅទីតាំងតំបន់ឆ្កៀល បុរី ជា ទី ក្នុង ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី ១ និងបុរី ៩៩៩ ក្នុងភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ទី ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលនឹងត្រូវចែកប័ណ្ណកម្មសិទ្ធិ ចាប់ពីថ្ងៃនេះតទៅ។

ដោយមានការសហ ការយ៉ាងល្អពីអាជ្ញាធរដែនដី និងមានការចូលរួមពីប្រជាពលរដ្ឋម្ចាស់ដី បានបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារ បានចុះធ្វើការវាស់វែង និងប្រមូលទិន្ន័យក្បាលដី ដែលធ្វើឲ្យដំណើរការក្នុងការអនុវត្តនីតិវិធីនៃការចុះបញ្ជីដីធ្លីមាន លក្ខណៈជាប្រព័ន្ធ ទទួលបានជោគជ័យជាលទ្ធផលសរុបប្រមូលបានចំនួន ៣២៤ ក្បាលដី ក្នុងនោះបានស្នើសុំចេញ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ មានចំនួន ២៦៩ ក្បាលដី និងមិនផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ មានចំនួន ៥៥ ក្បាលដី ។

ទាំងនេះជាលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់ ក្រុមការងារការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌមានជ័យ ក្រុមការងារចុះបញ្ជីដីធ្លីមាន លក្ខណៈជាប្រព័ន្ធទី៨ និងមានការសហការល្អពីអាជ្ញាធរមូលដ្ឋាន ដែលបានបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារ រាល់ការបំពេញភារកិច្ចក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ និងមានការចូលរួមពីម្ចាស់ដីទាំងអស់ ដែលជំរុញឲ្យក្រុមការងារ ទទួលបានលទ្ធផលជាវិជ្ជមាន។

ជាទីបញ្ចប់សូមគោរពជូនពរដល់គណៈអធិបតី ភ្ញៀវកិត្តិយស អស់លោក លោកស្រី និង បងប្អូនប្រជា ពលរដ្ឋទាំងអស់ សូមទទួលបាននូវសុខភាពល្អ សំណាងល្អ និងជោគជ័យគ្រប់ភារកិច្ច ។

ជាចុងបញ្ចប់នៃកម្មវិធី លោកសេង គន្ធអភិបាលខណ្ឌមានជ័យ បានរំលឹកបន្ថែម ដល់ពុកម៉ែបងបងប្អូន ដែលជាមាតាបិតា សូមជំរុញកូនចៅរបស់លោកអ្នកដែលគ្រប់អាយុបោះឆ្នោតអញ្ជើញទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ។



















Post a Comment

Previous Post Next Post