គេហទំព័រ ចាស់ www.bst-hotnews.com ប្តូទៅគេហទំព័រ ថ្មី www.rithc-tvonline.com.kh

 

រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ BST "www.bst-hotnews.comដំណើការតាមប្រកាសលេខ ០២២ ប្រក.ម.ព ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣មានអាសយដ្ឋានផ្ទះលេខ ១០ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ល្បែងស៊ីសងអនឡាញខុសច្បាប់លួចបើកដំណើរការក្នុងភូមិសួងលិច សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំអាជ្ញាធរនៅតែស្ងៀមស្ងាត់?


ខេត្តត្បូងឃ្មុំ៖ សកម្មភាពលេងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញមួយកន្លែង បាននិងកំពុងដំណើរការយ៉ាងសកម្មក្នុងភូមិសួងលិច សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ដែលបង្កឱ្យមានការរិះគន់ និងក្តីព្រួយបារម្ភយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

យោងតាមប្រភពពីអ្នករស់នៅក្បែរទីតាំងកើតហេតុ បានឱ្យដឹងថា ទីតាំងនេះបានដំឡើងកុំព្យូទ័រចំនួន ១គ្រឿង ដើម្បីសម្រួលដល់ការលេងល្បែងស៊ីសងអនឡាញ ដែលមិនទាន់ស្គាល់ឈ្មោះច្បាស់លាស់ ប៉ុន្តែមានទម្រង់ជាហ្គេមភ្នាល់ដាក់ប្រាក់។ សកម្មភាពនេះបានក្លាយជាប្រភពនៃក្តីកង្វល់ចំពោះបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដោយអ្នកភូមិខ្លាចក្រែងថាវាអាចនឹងបង្កឱ្យមានករណីលួចឆក់ប្លន់ ឬហិង្សាក្នុងគ្រួសារ ដែលកើតចេញពីការចាញ់ល្បែងស៊ីសង។

ជុំវិញករណីខាងលើ ប្រជាពលរដ្ឋបានដាក់ការសង្ស័យថា តើអាជ្ញាធរសង្កាត់សួងនិងអធិការដ្ឋាននគរបាលក្រុងសួង បានជ្រាបពីសកម្មភាពនេះដែរឬទេ? ប្រសិនបើដឹងហើយ ហេតុអ្វីបានជាទីតាំងនេះនៅតែអាចបើកដំណើរការបានយ៉ាងរលូន ដោយគ្មានការបង្ក្រាប?

ប្រជាពលរដ្ឋនៅក្នុងភូមិសួងលិចសូមអំពាវនាវដល់លោកអភិបាលក្រុងសួងនិងលោកស្នងការនគរបាលខេត្តត្បូងឃ្មុំ មេត្តាជួយចាត់វិធានការចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់នេះជាបន្ទាន់ ដើម្បីធានាបាននូវសុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អក្នុងមូលដ្ឋាន ស្របតាមគោលនយោបាយ «ភូមិ-ឃុំមានសុវត្ថិភាព» របស់រាជរដ្ឋាភិបាល។

Post a Comment

Previous Post Next Post