គេហទំព័រ ចាស់ www.bst-hotnews.com ប្តូទៅគេហទំព័រ ថ្មី www.rithc-tvonline.com.kh

 

រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ BST "www.bst-hotnews.com" ដំណើការតាមប្រកាសលេខ ០២២ ប្រក.ម.ព ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣មានអាសយដ្ឋានផ្ទះលេខ ១០ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញសម្ពោធអគារសិក្សាថ្មី ២ខ្នង នៅខេត្តតាកែវ ដែលជាអំណោយរបស់សម្តេចធិបតី


( តាកែវ )៖ នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានតំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មីចំនួន ២ខ្នង នៅសាលាបឋមសិក្សាសំរោង ក្នុងឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ។

អគារសិក្សាថ្មីទាំងនេះ គឺជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី។ កម្មវិធីនេះ មានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរដែនដី សហគមន៍ខ្មែរ-ឥស្លាម លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ សរុបប្រមាណ ១ ៤០០នាក់។

នៅក្នុងពិធីនោះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានលើកឡើងពីការរីកចម្រើន និងកំណើនសេដ្ឋកិច្ចរបស់ខេត្តក្នុងឆមាសទី១ ឆ្នាំ២០២៦។ ឯកឧត្តមអភិបាលខេត្ត ក៏បានរំលឹកពីប្រវត្តិរបស់សាលាបឋមសិក្សាសំរោង ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៨២ មកម៉្លេះ។












ថ្លែងទៅកាន់អ្នកចូលរួម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បាននាំយកនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត ជូនដល់ប្រជាពលរដ្ឋ និងបានថ្លែងអំណរគុណដល់គណៈកម្មការសាងសង់ ក៏ដូចជាសប្បុរសជនទាំងអស់ដែលបានជួយជ្រោមជ្រែងរហូតលេចចេញជាសមិទ្ធផលនេះឡើង។

ឯកឧត្តមបានស្នើឱ្យមានការថែទាំអគារសិក្សាថ្មី ដែលទើបទទួលបាននេះ ដើម្បីធានាដល់ការប្រើប្រាស់ ប្រកបដោយនិរន្តរភាព ជាប្រយោជន៍ សម្រាប់ប្រជាពលរដ្ឋក្នុងសហគមន៍ទាំងមូលហើយត្រូវបន្តពង្រឹងការគ្រប់គ្រង សាលារៀន ឱ្យកាន់តែមានប្រសិទ្ធភាព និងភាពរឹងមាំ ដើម្បីធានាបាននូវការផ្តល់សេវាអប់រំមូលដ្ឋានប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ន ឆ្លើយតបនឹងតម្រូវការប្រជាពលរដ្ឋ និងការរីកចម្រើននៃសង្គមជាតិ។

#សម្ដេចតេជោហ៊ុនសែន #សម្ដេចបវរធិបតីហ៊ុនម៉ាណែត #សម្ដេចធិបតីហ៊ុនម៉ាណែត #Hunmanet #HunMany

ដោយ: BST 01

Post a Comment

Previous Post Next Post