គេហទំព័រ ចាស់ www.bst-hotnews.com ប្តូទៅគេហទំព័រ ថ្មី www.rithc-tvonline.com.kh

 

រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ BST "www.bst-hotnews.com" ដំណើការតាមប្រកាសលេខ ០២២ ប្រក.ម.ព ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣មានអាសយដ្ឋានផ្ទះលេខ ១០ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនខ្មែរឥស្លាជិត ៨០គ្រួសារ

 

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនខ្មែរឥស្លាជិត ៨០គ្រួសារ ដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ទន្លេមេគង្គ នៅភូមិព្រែកសាម៉ាន់ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ។ 

ពិធីជួបសំណេះសំណាល និងចែកអំណោយនៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជួយសម្រាលការលំបាក និងបញ្ហាប្រឈមរបស់បងប្អូនខ្មែរឥស្លាម ដែលផ្ទះសម្បែង និងដំណាំកសិកម្មរបស់ពួកគាត់បានលិចលង់ដោយសារទឹកជំនន់ទន្លេមេគង្គ។

អំណោយទាំងនោះបានមកពីគម្រោងឃ្លាំងអាហារសហគមនាគមន៍ ដែលអនុវត្តដោយ អង្គការមូលនិធិអ៊ីម៉ាន់កម្ពុជា ដែលរួមមានអង្ករ និងគ្រឿងឧបភោគ បរិភោគ ផ្សេងៗ ដែលនាំយកទៅចែកជូនដល់ពួកគាត់ ដើម្បីរួមចំណែកសម្រាលការលំបាកក្នុងគ្រាអាសន្ននេះ។

រូបថត៖ ខឹម សុវណ្ណារ៉ា








إرسال تعليق

أحدث أقدم