គេហទំព័រ ចាស់ www.bst-hotnews.com ប្តូទៅគេហទំព័រ ថ្មី www.rithc-tvonline.com.kh

 

រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ BST "www.bst-hotnews.com" ដំណើការតាមប្រកាសលេខ ០២២ ប្រក.ម.ព ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣មានអាសយដ្ឋានផ្ទះលេខ ១០ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​

សន្និសីទពិភពលោកលើកទី១១ របស់សម្ព័ន្ធភាពសម្រាប់សុខុមាលភាពទីក្រុង


ភ្នំពេញ÷លោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ ចូលរួមអបអរសាទរ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ ឯកឧត្តម ឃួង ស្រេង ដែលបានទទួលពានរង្វាន់ «ការដឹកជញ្ជូនដែលមានសុវត្ថិភាព សកម្ម និងលើកកម្ពស់សុខភាព៖ ការជំរុញសុខភាព និងការកាត់បន្ថយវិសមភាពក្នុងការធ្វើដំណើរក្នុងទីក្រុង» ក្នុងសន្និសីទពិភពលោកលើកទី១១ របស់សម្ព័ន្ធភាពសម្រាប់សុខុមាលភាពទីក្រុង ដែលជាការទទួលស្គាល់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ក្នុងចំណោមទីក្រុងជាង ១៥០ មកពីតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

សមិទ្ធផលនេះ គឺជាមោទកភាពរួមរបស់កម្ពុជា និងបានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការកសាងទីក្រុងទំនើប ប្រកបដោយចីរភាព និងបរិយាបន្ន ដែលផ្តល់អាទិភាពដល់សុវត្ថិភាព សុខុមាលភាព និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋគ្រប់រូប។

ថ្ងៃអាទិត្យ ៩រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ ៕







Post a Comment

Previous Post Next Post