រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង០៧:០០នាទី លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ បានចាត់លោកវរសេនីយ៍ត្រី ម៉ៅ ចាន់ថុន អធិការរងទទួលផែនព្រហ្មទណ្ឌ ខណ្ឌដូនពេញ ដឹកនាំកម្លាំងជំនាញបន្តជំនាញឈានដល់ការស្វែងរកឃើញម្តាយដែលយកទារកទៅបោះចោលក្នុងធុងសម្រាម មានឈ្មោះ ម៉ោក ចាន់រី ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ និងបាននាំមកបុស្តិ៍នគរបាលចតុមុខ ដើម្បីមកធ្វេីការបំភ្លឺ ដោយមានការចូលរួមពី លោកស្រីឧត្តមសេនីយ៍ត្រី ឆេង សារ៉េត ស្នងការរងទទួលការងារយេនឌ័រ លោកអធិការរងទទួលការងារព្រហ្មទណ្ឌ , លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ និងលោកស្រី ប្រធានការិយាល័យសង្គមកិច្ច សាលាខណ្ឌដូនពេញ បានឲ្យដឹងថា កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ស្ត្រីខាងលេីបានដេីរចេញពីការដ្ឋានសំណង់ ម្តុំផ្សារស៊ីលឹប ក្នុងសង្កាត់ចតុមុខ ជាមួយបងស្រីបង្កេីតឈ្មោះ ស្រីណុច ទៅលេងនៅកោះនរា ពេលកំពុងដេីរដល់ចំណុចកន្លែងស្ទួចត្រី កោះនរា ស្ត្រីខាងលេីមានអាការៈសៀតពោះ ចុកតិចៗ ដោយឃេីញអាការៈមិនស្រួល ក៏ត្រឡប់មកកន្លែងស្នាក់នៅ ក្នុងការដ្ឋានសំណង់ វិញ ។
ស្រាប់តែបន្តិចក្រោយមកស្ត្រីខាងលេីក៏ឈឺពោះសម្រាលដោយខ្លួនឯង នៅក្នុងការដ្ឋានសំណង់នោះតែម្តង មិនមានគ្រូពេទ្យទេ មានតែបងស្រីឈ្មោះ ស្រីណុច ជាអ្នកនៅក្បែរ ។ ក្រោយពីសម្រាលរួច ទារកពុំមានសម្លេង រឺកំរេីកអ្វីទាំងអស់ ទាំងម្តាយ និងបងស្រីឈ្មោះស្រីណុច គិតថាទារកខាងលេីស្លា.-ប់-ហេីយ ទើបនារីជាម្តាយក៏យកមកបោះចោលក្នុងធុងសម្រាម មុខការដ្ឋានសំណង់ រួចក៏ចូលទៅសម្រាកវិញធម្មតា ។
ក្រោយការបំភ្លឺ ម្តាយទារក ត្រូវបានសមត្ថកិច្ចខណ្ឌដូនពេញបញ្ជូនទៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានី ដេីម្បីចំណាត់ការបន្ត ។
គួររំលឹកផងដែរថា កាលពីវេលាយប់រំលងអាធ្រាតឈានចូលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ មានការភ្ញាក់ផ្អេីលមួយបានកេីតឡេីងដោយសារតែគេប្រទះឃេីញទារកម្នាក់ទេីបនឹងកេីត ត្រូវបានម្តាយយកមកបោះបង់ចោលក្នុងធុងសម្រាម ។
Tags:
សន្តិសុខសង្គម



