គេហទំព័រ ចាស់ www.bst-hotnews.com ប្តូទៅគេហទំព័រ ថ្មី www.rithc-tvonline.com.kh

 

រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ BST "www.bst-hotnews.comដំណើការតាមប្រកាសលេខ ០២២ ប្រក.ម.ព ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣មានអាសយដ្ឋានផ្ទះលេខ ១០ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បង្ក្រាប​ទីតាំង​កែ​ច្នៃ គ្រឿងញៀន​ដ៏​ធំ​មួយ​កន្លែង​នៅ​ផ្លូវ​៦០​ម៉ែត្រ ឃាត់ខ្លួន​ចិននិង​វៀតណាម​៤​នាក់

ភ្នំពេញ ៖ នៅ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿ​ង​ញៀ​ន នៃ​អគ្គ​ស្នង​ដ្ឋា​ន​នគរបាល​ជាតិ កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២៣ បាន​ធ្វើ​ពិធី​បង្ហាញ​ពី​ស្នាដៃ​បង្ក្រាប​បទល្មើស កែ​ច្នៃ ផលិត រក្សា​ទុក និង​ជួញដូរ​នូវ​សារធាតុ​ញៀ​​ន​ដោយ​ខុសច្បាប់​មួយ​ករណី ហើយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់ គឺ​ជនជាតិ​ចិន​២​នាក់ និង​ជនជាតិ​វៀ​តម​២​នាក់ រួម​ជាមួយ​វត្ថុ​តាង​ម៉ាស៊ីន​កែ​ច្នៃ​សម្រាប់​ផលិត និង​ថ្នាំ​ញៀ​​ន​រាប់​សិប​គីឡូក្រាម​ទៀត​ផង។ វត្ថុ​តាង​ដែលរឹងអូសបាន រួម​មាន ៖ ១. សារធាតុ​ញៀ​​ន​សុទ្ធ​ចំនួន​៥៨​គីឡូ ២២៤ ក្រាម។ ២. សារធាតុ​មិន​ច្បាស់លាស់​សម្រាប់​ផលិត​គ្រឿ​​ង​ញៀ​ន​ជាង​៣០០​គីឡូក្រាម​។ ៣. ម៉ាស៊ីន​កែ​ច្នៃ សម្រាប់​ផលិត​គ្រឿ​​ង​ញៀ​ន​ចំនួន​២​គ្រឿង។ ៤. ម៉ូតូ​​៣​គ្រឿង និង​ ៥. ទូរស័ព្ទ​៤​គ្រឿង៕






إرسال تعليق

أحدث أقدم