គេហទំព័រ ចាស់ www.bst-hotnews.com ប្តូទៅគេហទំព័រ ថ្មី www.rithc-tvonline.com.kh

 

រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ BST "www.bst-hotnews.comដំណើការតាមប្រកាសលេខ ០២២ ប្រក.ម.ព ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣មានអាសយដ្ឋានផ្ទះលេខ ១០ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២០ លើកយកប្រធានបទ «ក្រមសីលធម៌ និង វិជ្ជាជីវៈសារព័ត៌មាន»

ភ្នំពេញ៖ ឆ្នាំ​២០២៣​នេះ វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុ​ជា​លើក​ទី​២០ បាន​លើកយក​ប្រធានបទ​ «ក្រមសីលធម៌ និង វិជ្ជាជីវៈ​សារព័ត៌មាន​» មក​ពិភាក្សា​ម្តងទៀត ក្នុងពេលដែល​អ្នក​សារព័ត៌មាន​មួយចំនួន​នៅតែ​គេ​សង្កេតឃើញថា មិនទាន់​អនុវត្តបាន​នូវ​ក្រម​សីល​ធ​ម៌ វិជ្ជាជីវៈ ដែលជា​ខែល​ការពារ​ខ្លួន​សម្រាប់​អ្នក​សារព័ត៌មានបាន​នៅ​ទ្បើ​យ​។​

អ្នកដឹកនាំ​សារព័ត៌មាន​មកពី​ស្ថាប័ន​ផ្សេងៗ​គ្នា​ចំនួន​៧០នាក់បាន​អញ្ជើញ​ចូលរួម​ក្នុង​វេទិកា​ពិភាក្សា​នេះ ហើយ​គេ​រំពឹងថា កិច្ចពិភាក្សា​នេះ​នឹង​ផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន​ដល់​អ្នក​សារព័ត៌មាន​ដែល​កំពុង​ប្រកប​អាជីព​ជា​អ្នក​សារព័ត៌មាន​នៅ​កម្ពុជា​។​

​សូមជម្រាបថា ក្លិប​អ្នកកាសែត​កម្ពុជា នៅ​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២៣ បានរៀបចំ​វេទិកា​និពន្ធ​នាយក​កម្ពុជា​លើក​ទី​២០ លើ​ប្រធានបទ «​ក្រមសីលធម៌ វិជ្ជាជីវៈ​សារព័ត៌មាន​» នៅ​សណ្ឋាគារ​សុខា រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​អ្នក​សារព័ត៌មាន​ចំនួន​១១០នាក់ មកពី​៧០ស្ថាប័​ន​ផ្សេងៗ​គ្នា​។​

វេទិកា​នោះ​នឹង​បើកឱកាស​ដល់​អ្នក​សារព័ត៌មាន​បាន​ជជែក​ពិភាក្សា​លើ​សេចក្តីថ្លែងការណ៍​រួម​ចំនួន​៩​ចំណុច ដែលមាន​សារប្រយោជន៍​ដល់​ការប្រតិបត្តិ​ការងារ​ប្រចាំថ្ងៃ​របស់​អ្នក​សារព័ត៌មាន​៕

إرسال تعليق

أحدث أقدم