ភ្នំពេញ ៖ នៅមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងដ្ឋាននគរបាលជាតិ កាលពីរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ បានធ្វើពិធីបង្ហាញពីស្នាដៃបង្ក្រាបបទល្មើស កែច្នៃ ផលិត រក្សាទុក និងជួញដូរនូវសារធាតុញៀនដោយខុសច្បាប់មួយករណី ហើយឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ គឺជនជាតិចិន២នាក់ និងជនជាតិវៀតម២នាក់ រួមជាមួយវត្ថុតាងម៉ាស៊ីនកែច្នៃសម្រាប់ផលិត និងថ្នាំញៀនរាប់សិបគីឡូក្រាមទៀតផង។ វត្ថុតាងដែលរឹងអូសបាន រួមមាន ៖ ១. សារធាតុញៀនសុទ្ធចំនួន៥៨គីឡូ ២២៤ ក្រាម។ ២. សារធាតុមិនច្បាស់លាស់សម្រាប់ផលិតគ្រឿងញៀនជាង៣០០គីឡូក្រាម។ ៣. ម៉ាស៊ីនកែច្នៃ សម្រាប់ផលិតគ្រឿងញៀនចំនួន២គ្រឿង។ ៤. ម៉ូតូ៣គ្រឿង និង ៥. ទូរស័ព្ទ៤គ្រឿង៕








