គេហទំព័រ ចាស់ www.bst-hotnews.com ប្តូទៅគេហទំព័រ ថ្មី www.rithc-tvonline.com.kh

 

រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ BST "www.bst-hotnews.comដំណើការតាមប្រកាសលេខ ០២២ ប្រក.ម.ព ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣មានអាសយដ្ឋានផ្ទះលេខ ១០ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ឯកឧត្តម សាយ សំអាល់៖ «យុវជនជាកម្លាំងស្នូលក្នុងការកសាង អភិវឌ្ឍន៍ប្រទេសជាតិ និងឈានឆ្ពោះទៅជាអ្នកដឹកនាំនាពេលអនាគត»

 

ឯកឧត្តម សាយ សំអាល់៖ «យុវជនជាកម្លាំងស្នូលក្នុងការកសាង អភិវឌ្ឍន៍ប្រទេសជាតិ និងឈានឆ្ពោះទៅជាអ្នកដឹកនាំនាពេលអនាគត»

ឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានមានប្រសាសន៍ ក្នុងកិច្ចប្រជុំស្ដីពីការបូកសរុបការងារសម្រេចបានឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ស.ស.យ.ក. រាជធានីភ្នំពេញ នាទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍បន្ដថា ស.ស.យ.ក. គឺជាអង្គការមហាជន ដែលជាដៃគូដ៏សំខាន់ ក្នុងការអភិវឌ្ឍធនធានមនុស្សកម្ពុជា ស្របទៅនឹងយុទ្ធសាស្រ្ដបញ្ចកោណរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា។ ទន្ទឹមនោះ តាមរយៈកម្មវិធីទាំងអស់របស់ស.ស.យ.ក. រាជធានីភ្នំពេញ គឺបាននិងកំពុងបណ្ដុះស្មារតី ក៏ដូចជាបង្ហាត់បង្ហាញយុវជនទាំងចំណេះ ជំនាញ និងបំណិនជីវិតដល់យុវជនកម្ពុជា ក្នុងការប្រែក្លាយខ្លួនជាប្រជាជនសកល។

គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធាន នាយកកម្មវិធី សមាជិក សមាជិកា ចំណុះស.ស.យ.ក. រាជធានីភ្នំពេញចំនួនជាច្រើននាក់ផងដែរ។









إرسال تعليق

أحدث أقدم