គេហទំព័រ ចាស់ www.bst-hotnews.com ប្តូទៅគេហទំព័រ ថ្មី www.rithc-tvonline.com.kh

 

រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ BST "www.bst-hotnews.comដំណើការតាមប្រកាសលេខ ០២២ ប្រក.ម.ព ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣មានអាសយដ្ឋានផ្ទះលេខ ១០ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញ បើកដំណើរការកែសន្លឹកកិច្ចការ និងពិនិត្យដំណើរការនីតិវិធីកែសន្លឹកកិច្ចការបេក្ខជនប្រឡងមន្រ្តីកសិកម្មឃុំ មន្រ្តីការទូតជាន់ខ្ពស់ និង មន្រ្តីវិជ្ជាជីវៈសុខាភិបាល (មន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ)

ព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង អញ្ជើញ បើកដំណើរការកែសន្លឹកកិច្ចការ និងពិនិត្យដំណើរការ របៀបរបប និងនីតិវិធីកែសន្លឹកកិច្ចការបេក្ខជន។  កម្មវិធីនាព្រឹកនេះ មានការអញ្ជើញចូលរួមពីតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងទីស្តីការគណៈរដ្ឋមន្រ្តី តំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង តំណាងក្រសួងសុខាភិបាល។

អនុគណៈកម្មការកំណែចាប់ផ្តើមកែសន្លឹកកិច្ចការបេក្ខជនដែលបានចូលរួមប្រឡងប្រជែងក្របខ័ណ្ឌ ៤ក្រសួង ស្ថាប័ន។ សន្លឹកកិច្ចការបេក្ខជនប្រឡងមន្រ្តីកសិកម្មឃុំចំនួន ៤៨១៣ច្បាប់, មន្រ្តីច្បាប់(វិញ្ញាសាសរសេរលើកទី១)ចំនួន ២៩៨ច្បាប់, មន្រ្តីការទូតជាន់ខ្ពស់(វិញ្ញាសាសរសេរលើកទី១)ចំនួន ៨០៣ច្បាប់, និង មន្រ្តីវិជ្ជាជីវៈសុខាភិបាល(មន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ)ចំនួន ២៥១៤ច្បាប់ ចាប់ផ្តើមកែក្នុងពេលតែមួយ។

ដូចសព្វមួយដង គ្រប់ដំណើរការកែសន្លឹកកិច្ចការត្រូវស្ថិតក្រោមការឃ្លាំមើលជាប់ជាប្រចាំពី អង្គភាពប្រឆាំងអំពើពុករលួយ និងអនុគណៈកម្មការត្រួតពិនិត្យនិងវាយតម្លៃ ព្រមទាំងមានការចូលរួមពីអ្នកសង្កេតការណ៍តំណាងសាកលវិទ្យាល័យ និងសាធារណជនស្ម័គ្រចិត្ត។









إرسال تعليق

أحدث أقدم