គេហទំព័រ ចាស់ www.bst-hotnews.com ប្តូទៅគេហទំព័រ ថ្មី www.rithc-tvonline.com.kh

 

រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ BST "www.bst-hotnews.comដំណើការតាមប្រកាសលេខ ០២២ ប្រក.ម.ព ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣មានអាសយដ្ឋានផ្ទះលេខ ១០ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ពិធីសំណេះសំណាល និងប្រគល់អំណោយជូនគ្រួសារកងកម្លាំងសមរភូមិជួរមុខ នៅក្រុងព្រៃវែង

នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ូ វណ្ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជានាយករងខុទ្ទកាល័យប្រចាំការ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង ព្រមទាំងមន្ត្រីរាជការ កងកម្លាំងទាំងបី បានអញ្ជើញជួបសំណេះសំណាល និងប្រគល់អំណោយរបស់ឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ ជូនគ្រួសារកងកម្លាំងសមរភូមិជួរមុខ ចំនួន ៥៨គ្រួសារ ដែលបានវិលត្រឡប់មកមូលដ្ឋានក្រុងព្រៃវែង ខេត្តព្រៃវែង។

អំណោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី ស សុខា ដែលឯកឧត្តម អ៊ូ វណ្ណា និងឯកឧត្តម សួន សុម៉ាលីន ព្រមទាំងក្រុមការងារ ប្រគល់ជូនគ្រួសារកងកម្លាំងសមរភូមិជួរមុខទាំង ៥៨គ្រួសារ នាឱកាសនោះ ក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ចំនួន ២៥គីឡូក្រាម ទឹកត្រី ចំនួន ១យួរ ទឹកស៊ីអ៉ីវ ចំនួន ១យួរ ទឹកបរិសុទ្ធ ចំនួន ១កេស និងថវិកា ចំនួន ៥ម៉ឺនរៀល៕











Post a Comment

Previous Post Next Post