ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការចូលរួមពី លោក កុល ផាន់ណា ប្រធានមន្ទីរព័ត៌មានខេត្ត លោក កៃ សុវិន អភិបាលរងក្រុង ព្រមទាំងមន្រ្តីរាជការ មន្ទីរព័ត៌មាន មន្រ្តីរាជការសាលាក្រុង និងអាជ្ញាភូមិ សង្កាត់ជាច្រើនរូបទៀតផងដែរ។ ក្នុងយុទ្ធនាការនេះ ក្រុមការងារបានធ្វើការសម្ភាសន៍ ជាមួយបងប្អូនអាជីវករតាមតូបលក់ដូរ ចែកខិតបណ្ណអប់រំ និងធ្វើការហែក្បួនដើម្បីបំផុសស្មារតី មហាជនទូរទៅចូលរួមកាត់បន្ថយ ឱ្យមកនៅកម្រិតអប្បបរិមានូវព័ត៌មានក្លែងក្លាយពីលំហព័ត៌មានក្នុងសង្គមកម្ពុជា សំដៅ ធានាសន្តិសុខព័ត៌មាន ពោលគឺ ការទទួលព័ត៌មានប្រកបដោយគុណភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។ ជាពិសេស ផ្តល់ឱកាសនិងលើកទឹក ចិត្តឱ្យតួអង្គពាក់ព័ន្ធទាំងអស់ក្នុងសង្គមចូលរួម ដើម្បីទទួលព័ត៌មាន ចំណេះដឹងបន្ថែមអំពីផលវិបាក និង គ្រោះថ្នាក់ ដែលព័ត៌មានក្លែងក្លាយបង្កឡើង ព្រមទាំងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ និងអ្នកផលិតមាតិកាលើបណ្តាញសង្គម អំពីការកំណត់អត្តសញ្ញាណព័ត៌មានក្លែងក្លាយ វិធានការទប់ ស្កាត់ការរីកសាយភាយ និងបន្សាបព័ត៌មានក្លែងក្លាយ និងបំផុសឆន្ទៈចូលរួមតាមរយៈការអនុវត្តវិធានការ បង្ការ និងសកម្មភាពនានាចាំបាច់ក្នុងការធានាសុវត្ថិភាពព័ត៌មានក្នុងសង្គម។
#SayNoToFakeNews #នេត្រភក្ត្រា #នយាយថាទេចំពោះព័ត៌មានក្លែងក្លាយ #AntiFakeNews #Cambodia #ករសួងព័ត៌មាន #ministryofinformation #កមពុជា #nethpheaktra #MoInfo
Tags:
ប្រឆាំងព័ត៌មានក្លែងក្លាយ











