គេហទំព័រ ចាស់ www.bst-hotnews.com ប្តូទៅគេហទំព័រ ថ្មី www.rithc-tvonline.com.kh

 

រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ BST "www.bst-hotnews.comដំណើការតាមប្រកាសលេខ ០២២ ប្រក.ម.ព ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣មានអាសយដ្ឋានផ្ទះលេខ ១០ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

មន្ទីរព័ត៌មានខេត្តរតនគិរីបន្តធ្វើយុទ្ធនាការ “និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ “ (Say No to Fake News) ការបន្តធ្វើយុទ្ធនាខាងលើនេះ ត្រូវបានមន្ទីរព័ត៌មានខេត្តសហការជាមួយសាលាក្រុងបានលុង ធ្វើឡើងនៅមុខផ្សារក្រុងបានលុង

ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥  ដោយមានការចូលរួមពី លោក កុល ផាន់ណា ប្រធានមន្ទីរព័ត៌មានខេត្ត លោក កៃ សុវិន អភិបាលរងក្រុង ព្រមទាំងមន្រ្តីរាជការ មន្ទីរព័ត៌មាន មន្រ្តីរាជការសាលាក្រុង និងអាជ្ញាភូមិ សង្កាត់ជាច្រើនរូបទៀតផងដែរ។ ក្នុងយុទ្ធនាការនេះ ក្រុមការងារបានធ្វើការសម្ភាសន៍ ជាមួយបងប្អូនអាជីវករតាមតូបលក់ដូរ ចែកខិតបណ្ណអប់រំ និងធ្វើការហែក្បួនដើម្បីបំផុសស្មារតី មហាជនទូរទៅចូលរួមកាត់បន្ថយ ឱ្យមកនៅកម្រិតអប្បបរិមានូវព័ត៌មានក្លែងក្លាយពីលំហព័ត៌មានក្នុងសង្គមកម្ពុជា សំដៅ ធានាសន្តិសុខព័ត៌មាន  ពោលគឺ ការទទួលព័ត៌មានប្រកបដោយគុណភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។ ជាពិសេស ផ្តល់ឱកាសនិងលើកទឹក ចិត្តឱ្យតួអង្គពាក់ព័ន្ធទាំងអស់ក្នុងសង្គមចូលរួម ដើម្បីទទួលព័ត៌មាន ចំណេះដឹងបន្ថែមអំពីផលវិបាក និង គ្រោះថ្នាក់ ដែលព័ត៌មានក្លែងក្លាយបង្កឡើង ព្រមទាំងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ និងអ្នកផលិតមាតិកាលើបណ្តាញសង្គម អំពីការកំណត់អត្តសញ្ញាណព័ត៌មានក្លែងក្លាយ វិធានការទប់ ស្កាត់ការរីកសាយភាយ និងបន្សាបព័ត៌មានក្លែងក្លាយ និងបំផុសឆន្ទៈចូលរួមតាមរយៈការអនុវត្តវិធានការ បង្ការ និងសកម្មភាពនានាចាំបាច់ក្នុងការធានាសុវត្ថិភាពព័ត៌មានក្នុងសង្គម។

#SayNoToFakeNews #នេត្រភក្ត្រា #នយាយថាទេចំពោះព័ត៌មានក្លែងក្លាយ #AntiFakeNews #Cambodia #ករសួងព័ត៌មាន #ministryofinformation #កមពុជា #nethpheaktra #MoInfo










إرسال تعليق

أحدث أقدم