គេហទំព័រ ចាស់ www.bst-hotnews.com ប្តូទៅគេហទំព័រ ថ្មី www.rithc-tvonline.com.kh

 

រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ BST "www.bst-hotnews.com" ដំណើការតាមប្រកាសលេខ ០២២ ប្រក.ម.ព ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣មានអាសយដ្ឋានផ្ទះលេខ ១០ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​

អភិបាលខណ្ឌមានជ័យ បើកការដ្ឋានជួសជុលលូរំដោះទឹក ដើម្បីដោះស្រាយបញ្ហាជន់លិច និងលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ!

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានជួសជុលលូរំដោះទឹកមួយកន្លែង ស្ថិតក្នុងមូលដ្ឋានខណ្ឌមានជ័យ ដោយមានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋបាលខណ្ឌ អាជ្ញាធរសង្កាត់ មន្ត្រីជំនាញពាក់ព័ន្ធ កងកម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋជាច្រើនរូប។

ក្នុងពិធីនេះ លោក សេង គន្ធ បានមានប្រសាសន៍ថា ការជួសជុល និងកែលម្អប្រព័ន្ធលូរំដោះទឹក គឺជាគម្រោងអាទិភាពមួយរបស់រដ្ឋបាលខណ្ឌមានជ័យ ដើម្បីដោះស្រាយបញ្ហាទឹកជន់លិចដែលប្រជាពលរដ្ឋធ្លាប់ជួបប្រទះក្នុងរដូវវស្សា ព្រមទាំងធ្វើឱ្យប្រព័ន្ធរំដោះទឹកមានប្រសិទ្ធភាពកាន់តែល្អប្រសើរ កាត់បន្ថយការខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

លោកអភិបាលខណ្ឌបានបញ្ជាក់ថា គម្រោងនេះមិនត្រឹមតែជួយដោះស្រាយបញ្ហាទឹកលិចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកលើកកម្ពស់សោភ័ណភាព បរិស្ថាន អនាម័យ និងគុណភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យកាន់តែល្អប្រសើរឡើង ស្របតាមគោលនយោបាយអភិវឌ្ឍន៍របស់រាជធានីភ្នំពេញ។

បន្ទាប់ពីពិធីបើកការដ្ឋាន លោក សេង គន្ធ និងក្រុមការងារ បានចុះពិនិត្យទីតាំងអនុវត្តគម្រោង និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដើម្បីស្តាប់ពីកង្វល់ សំណូមពរ និងតម្រូវការជាក់ស្តែង ពាក់ព័ន្ធនឹងបញ្ហាប្រព័ន្ធរំដោះទឹក និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋាន។

ជាមួយគ្នានេះ លោកអភិបាលខណ្ឌ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាអនាម័យ បញ្ឈប់ការចោលសំរាម ឬកាកសំណល់ផ្សេងៗចូលក្នុងលូ និងប្រឡាយទឹក ព្រោះជាមូលហេតុដែលបង្កឱ្យស្ទះប្រព័ន្ធរំដោះទឹក និងបណ្តាលឱ្យកើតមានការជន់លិចនៅពេលមានភ្លៀងធ្លាក់ខ្លាំង។

ប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធី បានសម្តែងការគាំទ្រ និងស្វាគមន៍ចំពោះគម្រោងនេះ ដោយរំពឹងថា ក្រោយពេលការងារជួសជុលបញ្ចប់ នឹងអាចដោះស្រាយបញ្ហាទឹកលិចបានប្រសើរជាងមុន និងធ្វើឱ្យការរស់នៅរបស់ពួកគាត់កាន់តែងាយស្រួល មានបរិស្ថានស្អាត និងសុវត្ថិភាពជាងមុន។










إرسال تعليق

أحدث أقدم