ឯកឧត្តម នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ អាណត្តិទី៦ ឆ្នាំ២០២៦-២០៣២ នៅស្រុកសំបូរ ខេត្តក្រចេះ។
ពិធីនេះមានការអញ្ជើញចូលរួមពីអនុប្រធាន សមាជិក សមាជិកានៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ព្រមទាំងថ្នាក់ដឹកនាំនៃគណៈកម្មាធិការបក្សប្រជាជនកម្ពុជា ខេត្តក្រចេះ ព្រមទាំងសមាជិក សមាជិកា ក្រុមការងារចុះមូលដ្ឋាន តំណាងមន្ត្រីបក្សថ្នាក់ស្រុក ឃុំ ជាច្រើននាក់។
នៅចំពោះមុខបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ ឯកឧត្តម នេត្រ ភក្ត្រា បានផ្តល់នូវអនុសាសន៍សំខាន់ៗ ដោយបានជំរុញឲ្យបេក្ខជនទាំងអស់ បន្តខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ យកចិត្តទុកដាក់ដោះស្រាយរាល់បញ្ហាប្រឈមរបស់មូលដ្ឋាន និងពង្រឹងសាមគ្គីភាពផ្ទៃក្នុងបក្ស ដើម្បីធានាបាននូវជ័យជម្នះក្នុងការបោះឆ្នោតខាងមុខ។
ចំពោះការជួបសំណេះសំណាលនេះ គឺដើម្បីពង្រឹងស្មារតី និងផ្តល់ទិសដៅច្បាស់លាស់ដល់បេក្ខជន ក្នុងការបន្តរួមចំណែកអភិវឌ្ឍន៍សហគមន៍ និងប្រទេសជាតិ៕
Tags:
ព័ត៌មានជាតិ
















